First News៖ ប្រទះឃើញសពដេកស្លាប់ក្នុងបន្ទប់ជួល នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានការប្រទះឃើញសព ដេកស្លាប់នៅក្នុងផ្ទះជួលមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ករណីនេះកើតឡើងនៅម៉ោង១០និង២០នាទី ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតយើងនឹងផ្សាយបន្តទៀត ក្នុងនោះក៏មានការឡាយនៅលើផេក Post News Media ផងដែរ៕

First News៖ រថយន្តក្រឡុកស៊ី​ម៉ង់ត៍ក្រុមហ៊ុនGCMក្រឡាប់ផ្ងារជើង នៅផ្លូវព្រះមុនីវង្ស!

ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍​រថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុនGCMក្រឡាប់ផ្ងារជើង រងការខូចខាត។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣និង២៥នាទីរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ខណ្ឌចំការមន រាជធានីភ្នំពេញ។ ព័ត៌មានលម្អិត Post News និងផ្សាយជូនបន្តទៀត ក៏មានការផ្សាយផ្ទាល់នៅលើផេក Post…

First News៖ រថយន្តធន់ធំ២គ្រឿងបុកបន្តកន្ទុយគ្នា សង្ស័យកៀបបុរសម្នាក់ស្លាប់ក្នុងកាប៊ីន!

តាកែវៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តកុងតឺន័រដឹកស៊ីម៉ង់ ត្រូវរថយន្តធន់ធំមួយគ្រឿងទៀត បុកពីក្រោយពេញទំហឹង បណ្តាលឲ្យកៀបតៃកុងរថយន្តជាប់ក្នុងកាប៊ីន សង្ស័យស្លាប់បាត់បង់ជីវិត។ ករណីនេះកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅផ្លូវជាតិលេខ៣ ម្តុំផ្សារដើមរកា ក្នុងភូមិនាល ស្រុកបាទី ខេត្តតាកែវ ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត…

First News៖ បុរសម្នាក់ អារ.កសម្លាប់ខ្លួន នៅខណ្ឌមានជ័យ!

ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា មុននេះបន្តិច មានករណីបុរសម្នាក់អារ.កសម្លាប់ នៅម្តុំផ្សាសឡា ភូមិមានជ័យ១ សង្កាត់ស្ទឹងជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិត Post News និងផ្សាយជូនបន្តទៀត៕

First News៖ ករណីអគ្គិភ័យ ឆាបឆេះការ៉ាស់សាំងមួយ យ៉ាងសន្ធោសន្ធៅ នៅសៀមរាប

សៀមរាបៈ នៅមុននេះបន្តិច មានករណីអគ្គិភ័យ ឆាបឆេះការ៉ាស់សាំងមួយ យ៉ាងសន្ធោសន្ធៅ នៅស្រុកក្រទ្បាញ់ ខេត្តសៀមរាប។ ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូននៅពេលក្រោយ ខណៈនេះទ្បានពន្លត់អគ្គិភ័យ ចេញពីស្នងការខេត្តហើយ៕

First News៖ មានអគ្គិភ័យនៅខណ្ឌសែនសុខ!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានអគ្គិភ័យកំពុងឆាបឆេះនៅខាងក្រោយការ៉ាស់ឡាន យីហោ ស៊ឹម សុខផន បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង៣០នាទី ថ្ងៃត្រង់ទី១៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

First News៖ ប្រទះឃើញបុរសម្នាក់ ដេកស្លាប់នៅតាមចិញ្ចើមផ្លូវ!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថាខណៈនេះមានការប្រទះឃើញសាកសពបុរសម្នាក់ បានដេកស្លាប់នៅតាមចិញ្ចើមផ្លូវយ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះកើតឡើងនៅខ្ទង់ម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ក្នុងនោះក៏មានការឡាយនៅលើផេក Post News Media ផងដែរ៕

First News៖ បុរសម្នាក់ដេកស្លាប់នៅក្នុងរោងចក្រមួយកន្លែង ដោយមិនទាន់ដឹងមូលហេតុ!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា មានការប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់នៅក្នុងរោងចក្រមួយកន្លែងដោយពុំទាន់ដឹងពីមូលហេតុពិតប្រាកដ។ ករណីនេះ កើតឡើងតាំងពីម៉ោងប្រហែល២ជាង យប់ឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ក្នុងនោះក៏មានការឡាយនៅលើផេក Post News Media ផងដែរ៕

​First News៖ បុរសម្នាក់ជិះម៉ូតូធ្លាក់ចូលទឹកប្រឡាយស្លាប់ នៅខណ្ឌដង្កោ!

​ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា មានករណីបុរសម្នាក់ជិះម៉ូតូធ្លាប់ចូលទឹកប្រឡាយស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅផ្លូវលេខ២១៧ សង្កាត់ដង្កោ​ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិត Post News និងផ្សាយជូនបន្តទៀត ក៏មានការផ្សាយផ្ទាល់នៅលើផេក Post…

First News៖ ​ឆេះមួយទៀតហើយ នៅក្បែរផ្សារទឹកថ្លា!

ភ្នំពេញ: តាមសេចក្តីរាយការណ៍បឋមមកថា មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅក្បែរផ្សារទឹកថ្លា ផ្អើលសមត្ថកិច្ចកំពុងចុះទៅអន្តរាគមន៍។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅក្បែរផ្សារទឹកថ្លា​ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕