​First News៖ មានអគ្គិភ័យកំពុងឆេះ នៅក្បែររង្វង់មូលកាំកូលស៊ីធី!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋមមកថា មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅក្បែររង្វង់មូលកាំកូស៊ីធី ផ្អើលសមត្ថកិច្ចកំពុងចុះទៅអន្តរាគមន៍។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅក្បែររង្វង់មូលកាំកូស៊ីធី ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត ក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media…

First News៖ រថយន្តម៉ាកវីតុន បុកដើមឈើ ស្លាប់ និងរបួស នៅកំពត

កំពតៈ នៅមុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍ំួយ រវារថយន្តម៉ាកវីតុន បានបុកដើមឈើ បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់២នាក់ ។ ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ៩ និង៥០ នាទីព្រឹកថ្ងៃទី១១ ខែធ្នូ​ ឆ្នាំ២០១៧ ស្ថិតភូមិព្រិច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។ ខណៈនេះដែរ…

First News៖ រថយន្តក្រឡុកស៊ីម៉ង់ត៍បុកម៉ូតូមួយគ្រឿង ស្លាប់និងរបួសធ្ងន់៣នាក់នៅខណ្ឌដង្កោ

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តក្រឡុកស៊ីម៉ង់ត៍ បានបុកជាមួយនឹងម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតយើងនឹងផ្សាយបន្តទៀត ក្នុងនោះក៏មានការឡាយនៅលើផេក Post News Media ផងដែរ៕…

First News៖​ ​រថយន្តបុកម៉ូតូ សង្ស័យប្តីស្លាប់និងប្រពន្ធ​របួសធ្ងន់ នៅស្រុកជើងព្រៃ!

កំពង់ចាមៈ តាមសេចក្តីរាយការណ៍មកថា​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ ​បណ្តាលឲ្យបុរសជាប្តីសង្ស័យស្លាប់ និងប្រពន្ធរងរបួសធ្ងន់។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១ និង៥០នាទីរសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិ៦អា ខាងកើតផ្សារស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ព័ត៌មានលម្អិត Post News និងផ្សាយជូនបន្តទៀត៕

First News៖ គ្រោះថ្នាក់ចរាចរណ៍បុកស្លាប់និងរបួស៣នាក់នៅផ្លូវរោងចក្រ ថៃហ្គ័រ

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើត ដោយមានគេប្រទះឃើញម៉ូតូសង់កូរ៉េមួយគ្រឿងជិះគ្នា៣នាក់ សង្ស័យត្រូវរថយន្តមិនចាំម៉ាកបុក បណ្តាលឲ្យស្លាប់ម្នាក់ និង២នាក់ទៀតរបួសធ្ងន់ ត្រូវបានបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង២រសៀល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវថៃហ្គ័រ ឡើងមកខាងស្ពានព្រែកសំរោង ប្រហែល៣០០ម៉ែត្រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតយើងនឹងផ្សាយបន្តទៀត៕

First News៖ បុរសម្នាក់ ដេកស្លាប់ក្នុងរថយន្ត នៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលរ៉ក់(Rock) មានការប្រទះឃើញបុរសម្នាក់ បានដេកស្លាប់រថយន្តម៉ាកតូយ៉ូតាព្រុស បង្កការភ្ញាក់ផ្អើលទាំងព្រឹក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន៕ ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕

First News៖ អគ្គិភ័យកំពុងឆេះផ្ទះមួយកន្លែង នៅខណ្ឌដង្កោ

​ភ្នំពេញៈ តាមសេចក្តីរាយការណ៍មកថា ខណៈនេះ មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះមួយកន្លែង។ ហេតុការណ៍កើតហេតុនៅវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ទី៨ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ២១៧​ នៅម្តុំផ្សារសារឿន យ៉ាន្នី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ខណៈនេះ សមត្ថកិច្ចកំពុងចេញអន្តរាគមន៍ផងដែរ ក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media…

First News៖ ជួយShare​ផង អាណិតក្មេងណាស់! ស្ត្រីម្នាក់សម្រាលកូនហើយរួចចាក់សោ​បន្ទប់ជួលពីក្រៅ!

​ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា ខណៈមានករណី​ ស្ត្រីម្នាក់សម្រាលកូនហើយ ទុកកូនចោលទាំងរំអិលឈាមនិងទងសុក រួចចាក់សោ​បន្ទប់ជួលពីក្រៅ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ ព័ត៌មានលម្អិត Post News…

First News៖ រថយន្តដឹកដី បុករថយន្តដឹកកម្មករ ស្លាប់និងរបួសជាច្រើននាក់នៅខាងមុខភ្នំស្រង់!

កំពង់ស្ពឺៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានរថយន្តដឹកដី៥តោន បានបុកជាមួយនឹងរថយន្តដឹកកម្មកររោងចក្រពេញទំហឹង បណ្តាលឲ្យភាគីរថយន្តដឹកកម្មករជ្រុលទៅធ្លាក់ក្នុងប្រឡាយ រហូតបណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់ភ្លាមៗ​ និងជាច្រើននាក់ទៀត រងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពស្រុកគងពិសី។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខភ្នំស្រង់ តាមបណ្តោយផ្លូវជាតិលេខ៤១ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ខណៈនេះក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ផងដែរ…

First News ៖ រថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុនSCG បុកនិងកិនម៉ូតូ បុរសម្នាក់​ស្លាប់ នៅខណ្ឌច្បារអំពៅ!

​ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុនSCG បុកនិងកិនម៉ូតូ បណ្តាលឲ្យមានមនុស្សស្លាប់។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨ និង៥៥នាទីយប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ។ ព័ត៌មានលម្អិត Post News និងផ្សាយជូនបន្តទៀត ក៏មានការផ្សាយផ្ទាល់នៅលើផេក…