ដំណឹងល្អ សូមជួយShare! អ្នកដែលមានអាយុចាប់ពី១៥ឆ្នាំឡើងមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អាចមកធ្វើបាន!
កំពង់ចាមៈ យោងតាមផេក អធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្រុងកំពង់ចាមទាំងអស់ដែលមានអាយុចាប់ពី១៥ឡើង ហើយមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអស់សុពលភាពប្រើប្រាស់ គឺបងប្អូនអាចមកបំពេញបែបបទថត អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានទីតាំងពីរកន្លែងគឺ៖ ទី១. នៅការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។ ទី២.នៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់។ ដោយបងប្អូនគ្រាន់តែកាន់ឯកសារដូចជា ៖ សៀវភៅស្នាក់នៅ(ក២) ឬ សៀវភៅគ្រួសារ (ក៤) ឬ…