កំពង់ចាមៈ យោងតាមផេក អធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្រុងកំពង់ចាមទាំងអស់ដែលមានអាយុចាប់ពី១៥ឡើង ហើយមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអស់សុពលភាពប្រើប្រាស់ គឺបងប្អូនអាចមកបំពេញបែបបទថត អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានទីតាំងពីរកន្លែងគឺ៖
ទី១. នៅការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។
ទី២.នៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់។
ដោយបងប្អូនគ្រាន់តែកាន់ឯកសារដូចជា ៖ សៀវភៅស្នាក់នៅ(ក២) ឬ សៀវភៅគ្រួសារ (ក៤) ឬ សំបុត្របញ្ជាក់កំណើត ឬ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត តែប៉ុណ្ណោះ៕
មតិយោបល់