សូមជួយស៊ែរផង! ដំណឹងល្អសម្រាប់បងប្អូនប្រជាពលរដ្ឋអាចរៀនបើកបរដោយមិនគិតចាប់ថ្ងៃនេះរហូតដល់ថ្ងៃទី២៧ខែក្រោយ

ភ្នំពេញៈ គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះ បងប្អូនជាអ្នកបើកបរត្រីចក្រយានយន្ត បានមករៀនវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោក ដោយឥតគិតថ្លៃនៅមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចំនួន ១៥វគ្គ ស្មើនឹង ៨៤៨៧នាក់។ សូមបញ្ចាក់៖ វគ្គបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោកដោយឥតគិតថ្លៃនេះ នឹងប្រព្រឹត្តិទៅរៀងរាល់ថ្ងៃសៅរ៍ និងត្រូវបញ្ចប់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ខាងមុខ ៕

ដំណឹងល្អ!! ស្ពានអាកាសថ្មើរជើងនាងគង្ហីង នឹងដាក់ឲ្យប្រើប្រាស់ នៅថ្ងៃទី២២ មិថុនាខាងមុខនេះហើយ

ភ្នំពេញៈ យោងតាមផេកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ពានអាកាសថ្មើរជើងនាងគង្ហីង នឹងដាក់ឲ្យប្រើប្រាស់ជាសាធារណៈ ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះហើយ។ នេះជាដំណឹងល្អសម្រាប់បងប្អូនប្រជាពលរដ្ឋជាតិ និងអន្តរជាតិដែលចូលចិត្តកម្សាន្តនាពេលរាត្រី ដើម្បីបំបាត់អផ្សុកបង្កើនភាពសប្បាយរីករាយ ជុំមិត្តភក្ភិក៏ដូចជាក្រុមគ្រួសារ៕

ដំណឹងល្អ! មានការប្រទ្បងជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅប្រទេសថៃ

ដើម្បីជ្រាបច្បាស់ សូមមើល និងអានសេចក្ដីជូនដំណឹងដូចខាងក្រោម៖

ដំណឹងល្អ! រៀនច្បាប់ចរាចរណ៍ ឥតគិតថ្លៃ

ភ្នំពេញៈ នៅថ្ងៃសៅរ៍ទី២៧ ខែមេសា ឆ្នាំ២០១៩នេះ ជាវគ្គទី៨ នៃការបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោក មានសិក្ខាកាមជាអ្នកបើកបរត្រីចក្រយានយន្តចំនួន ១៤៣៥នាក់ មករៀនច្បាប់ចរាចរផ្លូវគោកដោយឥតគិតថ្លៃ ។ សូមថ្លែងអំណរគុណដល់បងប្អូនអ្នកបើកបរទាំងអស់ ដែលបានចូលរួមវគ្គ និងសូមអបអរសាទរដល់បងប្អូន ដែលបានដាក់ពាក្យប្រឡងយកប័ណ្ណបើកបរ ដោយលទ្ធផលជាប់បាន ៤៧%៕

ដំណឹងល្អ! នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងពិគ្រោះ ព្យាបាលជំងឺលើសសម្ពាធឈាម ដោយឥតគិតថ្លៃ

ដើម្បីជ្រាបច្បាស់ សូមមើល និងអានសេចក្ដីជូនដំណឹងដូចខាងក្រោម៖