ភ្នំពេញៈ នៅថ្ងៃសៅរ៍ទី២៧ ខែមេសា ឆ្នាំ២០១៩នេះ ជាវគ្គទី៨ នៃការបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោក មានសិក្ខាកាមជាអ្នកបើកបរត្រីចក្រយានយន្តចំនួន ១៤៣៥នាក់ មករៀនច្បាប់ចរាចរផ្លូវគោកដោយឥតគិតថ្លៃ ។
សូមថ្លែងអំណរគុណដល់បងប្អូនអ្នកបើកបរទាំងអស់ ដែលបានចូលរួមវគ្គ និងសូមអបអរសាទរដល់បងប្អូន ដែលបានដាក់ពាក្យប្រឡងយកប័ណ្ណបើកបរ ដោយលទ្ធផលជាប់បាន ៤៧%៕
មតិយោបល់