ឥឡូវនេះ! អ្នកប្រើប្រាស់ iPhone អាចប្តូរទៅប្រើទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android 12 បានកាន់តែងាយស្រួល

ថ្ងៃនេះក្រុមហ៊ុន Google បានប្រកាសថា កម្មវិធី Switch to Android ដែលជាកម្មវិធីសម្រាប់ផ្ទេរទិន្នន័យពីទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS ទៅទូរសព្ទប្រភេទ Android អាចដំណើរការបានជាមួយនឹងទូរសព្ទស្មាតហ្វូន Android 12 ទាំងអស់ ដែលនេះមានន័យថា អ្នកប្រើប្រាស់ iPhone ឥឡូវនេះអាចទាញយកអត្ថប្រយោជន៍ពីមុខងារផ្ទេររបស់កម្មវិធី ដើម្បីប្តូរទៅទូរសព្ទណាមួយដែលគាំទ្រ…

មុខងារសុវត្ថិភាពមួយចំនួនត្រូវបានបន្ថែមទៅក្នុងកម្មវិធី Chrome សម្រាប់ iOS

កាលពីចុងសប្តាហ៍កន្លងទៅក្រុមហ៊ុន Google បានបន្ថែមមុខងារសុវត្ថិភាពមួយចំនួនមានដូចជា Enhanced Safe Browsing និង Chrome Actions ទៅក្នុងកម្មវិធី Chrome សម្រាប់ប្រើប្រាស់ជាមួយនឹងឧបករណ៍ដែលមានប្រព័ន្ធប្រតិបត្តិការ iOS។ Enhanced Safe Browsing គឺជាមុខងារដែលត្រូវបានរចនាឡើងដើម្បីការពារអ្នកប្រើប្រាស់ពីការបោកបញ្ឆោតតាមរយៈ phishing និងការពារពីការជ្រៀតចូលរបស់មេរោគ (malware)…

អ្នកប្រើទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android ក៏មានកម្មវិធីសម្រាប់តាមដាន AirTags ដែរ

AirTags ដែលជាឧបករណ៍សម្រាប់ស្វែងរកវត្ថុតូចៗដូចជាកូនសោដែលងាយស្រួលនឹងបាត់ ត្រូវបានជនខិលខូចប្រើដើម្បីតាមដាននិងប្រព្រឹត្តបទល្មើសទៅវិញ។ ដូចជាកាលពីឆ្នាំកន្លងទៅ អាជ្ញាធរនៅតំបន់ York ប្រទេសកាណាដាបានផ្សព្វផ្សាយថា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១ ពួកគេបានស៊ើបអង្កេតករណីចំនួន៥ ដែលជនសង្ស័យបានប្រើ AirTags ក្នុងការលួចរថយន្តទំនើបៗ។ អាជ្ញាធរបានបញ្ជាក់ថា នៅពេលដែលជនខិលខូចបានរកឃើញរថយន្តដែលពួកគេចង់លួចនៅកន្លែងសាធារណៈ ឬចំណតចតរថយន្ត ពួកគេក៏ដាក់ AirTag នៅកន្លែងដែលមើលមិនឃើញ ដូចជានៅផ្នែកខាងក្រោមនៃកាងរថយន្ត…

Google បានបន្ថែមមុខងារដែលទាមទារឱ្យអ្នកអភិវឌ្ឍកម្មវិធីបង្ហាញពីការទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់

បើយោងទៅតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន Google កាលពីម្សិលមិញនេះបានឱ្យដឹងថា ក្រុមហ៊ុនបានបន្ថែមនូវមុខងារដែលទាមទារឱ្យអ្នកអភិវឌ្ឍកម្មវិធីបង្ហាញដល់អ្នកប្រើប្រាស់ ទាក់ទងទៅនឹងការ ទាញយក ចែកចាយ និងការពារទិន្នន័យរបស់ពួកគេ។ មុខងារនេះគឺវាដូចគ្នាទៅនឹងមុខងារ App Privacy Labels ដែលក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS 14 ហើយនោះ។ អ្នកអភិវឌ្ឍន៍កម្មវិធីនឹងត្រូវផ្តល់ព័ត៌មានដូចខាងក្រោម មុននឹងអ្នកប្រើប្រាស់ដំឡើងកម្មវិធី៖…

កម្មវិធីគេហទំព័រ Brave បានបន្ថែមមុខងារដើម្បីរំលងកម្មវិធី AMP របស់ក្រុមហ៊ុន Google

កម្មវិធីគេហទំព័រដែលផ្តោតលើការការពារទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ Brave បានប្រកាសបន្ថែមមុខងារថ្មីដែលអាចរំលងកម្មវិធី AMP របស់ Google និងបញ្ជូនអ្នកប្រើប្រាស់ទៅកាន់គេហទំព័រដើមដោយស្វ័យប្រវត្តិ។ AMP ឬ Accelerated Mobile Pages គឺជាផ្នែកមួយនៃកម្មវិធីក្នុងការប្រើប្រាស់គេហទំព័រដែលមិនមានស្តង់ដារត្រឹមត្រូវរបស់ក្រុមហ៊ុន Google ដែលបង្ហាញមាតិកាទំព័រដែលមើលទៅដូចជាមកពីគេហទំព័ររបស់អ្នកបោះពុម្ពផ្សាយដើម ប៉ុន្តែតាមការពិតវាជាគេហទំព័រមកពីម៉ាស៊ីនមេរបស់ក្រុមហ៊ុន Google។ បើទោះបីជាក្រុមហ៊ុន Google អះអាងថា…

Google បានលុបចោលកម្មវិធីជាច្រើនដែលអាចប្រមូលទិន្នន័យពីឧបករណ៍ Android

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Google បានលុបចោលកម្មវិធីជាច្រើនដែលមានអ្នកប្រើប្រាស់រាប់លាននាក់ បន្ទាប់ពីបានរកឃើញថា កម្មវិធីទាំងនោះបានលួចប្រមូលទិន្នន័យដោយសម្ងាត់ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន The Wall Street Journal។ កម្មវិធីទាំងនោះមានមុខងារផ្សេងៗគ្នាមានដូចជា កម្មវិធីតាមដានអាកាសធាតុ កម្មវិធីស្កេនQR កម្មវិធីសម្រាប់អធិស្ឋាន និងកម្មវិធីផ្សេងទៀតដែលមានបង្កប់មកជាមួយនឹងកូដ ដែលអាចប្រមូលទីតាំងជាក់លាក់របស់អ្នកប្រើប្រាស់ អុីមែល លេខទូរសព្ទ និងទិន្នន័យផ្ទាល់ខ្លួនជាច្រើនទៀត។ កូដសម្រាប់តាមដានត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន…

កម្មវិធីមេរោគ Xenomorph កំពុងតែរីករាលដាលតាមរយៈ Play Store

កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញកម្មវិធីមេរោគ Xenomorph ដែលជាមេរោគប្រភេទ Trojan ដែលមានគោលដៅសម្រាប់ប្រមូលព័ត៌មានសំខាន់ៗពីការប្រើប្រាស់កម្មវិធីធនាគារចំនួន ៥៦ នៅក្នុងប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប។ ដើម្បីចៀសវាងពីប្រព័ន្ធការពារសុវត្ថិភាពរបស់ Google Play Store ជនខិលខូចបានធ្វើការក្លែងបន្លំកម្មវិធីទាំងនោះជាកម្មវិធី ដែលមានមុខងារសម្រាប់ជួយក្នុងការប្រើប្រាស់ទូរសព្ទមានដូចជាកម្មវិធី Fast Cleaner ដើម្បីបញ្ឆោតជនរងគ្រោះឱ្យទាញយកនិងដំឡើងវា។ កម្មវិធីមេរោគនេះអាចបើកដំណើរការនៅផ្នែកខាងលើនៃកម្មវិធីគោលដៅ (overlay screens)…

កម្មវិធី Microsoft Edge អាចក្លាយជាកម្មវិធីដ៏ពេញនិយមទី២ សម្រាប់ចូលប្រើគេហទំព័រតាមរយៈកុំព្យូទ័រ

បើយោងទៅតាមទិន្នន័យរបស់គេហទំព័រ StatCounter ដែលជាគេហទំព័រសម្រាប់តាមដានការប្រើប្រាស់កម្មវិធីបានបង្ហាញឱ្យឃើញថា ប្រជាប្រិយភាពរបស់កម្មវិធី Microsoft Edge កំពុងតែមានការកើនឡើងក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ដែលអាចឱ្យកម្មវិធីនេះក្លាយជាកម្មវិធីដ៏ពេញនិយមទី២ នៅក្នុងពិភពលោកបន្ទាប់ពីកម្មវិធី Google Chrome។ បច្ចុប្បន្នកម្មវិធី Microsoft Edge ត្រូវបានប្រើប្រាស់ចំនួនប្រមាណ ៩,៥៤% ទូទាំងពិភពលោក ដែលស្ទើរតែស្មើនឹងកម្មវិធី Safari ដែលមានចំនួនប្រមាណ…

សូមមានការប្រុងប្រយ័ត្នជាមួយនឹងលេខទូរសព្ទធនាគារដែលលោកអ្នកទទួលបានពីការស្វែងរកអនឡាញ

កាលពីពេលថ្មីៗនេះសារព័ត៌មាន Channel News Asia បានផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នជាមួយនឹងការបោកបញ្ឆោតតាមរយៈ ការផ្សព្វផ្សាយពាណិជ្ជកម្មក្លែងក្លាយជាមួយនឹងកម្មវិធីស្វែងរក Google។ ជាមួយនឹងការបោកបញ្ឆោតនេះ ជនខិលខូចបានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មបន្លំធ្វើជាធនាគារជាមួយនឹងកម្មវិធីស្វែងរក Google ដើម្បីឱ្យតំណភ្ជាប់និងលេខទូរសព្ទរបស់ពួកគេត្រូវបានបង្ហាញមុនគេ នៅពេលដែលជនរងគ្រោះធ្វើការស្វែងរកព័ត៌មានបន្ថែមរបស់ធនាគារ។ ជាឧទាហរណ៍ កាលពីខែធ្នូកន្លងទៅ ជនរងគ្រោះម្នាក់បានធ្វើការទំនាក់ទំនងទៅធនាគារតាមរយៈទូរសព្ទដែលគាត់ទទួលបានពីការស្វែងរកនៅក្នុងកម្មវិធី Google ដោយសារតែគាត់មានបញ្ហាមួយចំនួនជាមួយនឹងគណនី។ ជនខិលខូចបានបន្លំខ្លួនធ្វើជាបុគ្គលិករបស់ធនាគា ហើយបានប្រើវិធីសាស្ត្រផ្សេងៗឱ្យជនរងគ្រោះមានការជឿទុកចិត្ត និងយល់ព្រម…

Google គ្រោងនឹងប្រើបច្ចេកវិទ្យា Privacy Sandbox ដើម្បីជួយការពារទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Google បានប្រកាសពីគម្រោងនាំយកបច្ចេកវិទ្យា Privacy Sandbox បញ្ចូលទៅក្នុងកម្មវិធីប្រព័ន្ធប្រតិបត្តិការ Android ដើម្បីជួយការពារទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ ពីការទាញយកដ៏ច្រើនលើសលប់ ដើម្បីប្រើសម្រាប់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម ឬសម្រាប់តាមដានទីតាំង។ មុខងារនេះគឺវាស្រដៀងគ្នាទៅនឹងមុខងារ App Tracking Transparency (ATT) ដែលក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS…