ព័ត៌មានជាតិ

Google បានបន្ថែមមុខងារដែលទាមទារឱ្យអ្នកអភិវឌ្ឍកម្មវិធីបង្ហាញពីការទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់

បើយោងទៅតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន Google កាលពីម្សិលមិញនេះបានឱ្យដឹងថា ក្រុមហ៊ុនបានបន្ថែមនូវមុខងារដែលទាមទារឱ្យអ្នកអភិវឌ្ឍកម្មវិធីបង្ហាញដល់អ្នកប្រើប្រាស់ ទាក់ទងទៅនឹងការ ទាញយក ចែកចាយ និងការពារទិន្នន័យរបស់ពួកគេ។ មុខងារនេះគឺវាដូចគ្នាទៅនឹងមុខងារ App Privacy Labels ដែលក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS 14 ហើយនោះ។ អ្នកអភិវឌ្ឍន៍កម្មវិធីនឹងត្រូវផ្តល់ព័ត៌មានដូចខាងក្រោម មុននឹងអ្នកប្រើប្រាស់ដំឡើងកម្មវិធី៖

-ថាតើកម្មវិធីកំពុងប្រមូលទិន្នន័យ និងសម្រាប់គោលបំណងអ្វី។

-ថាតើទិន្នន័យត្រូវបានចែករំលែកជាមួយភាគីទីបី។

-ប្រព័ន្ធសុវត្ថិភាពរបស់កម្មវិធីមានដូចជា ការអុីនគ្រីបទិន្នន័យក្នុងពេលឆ្លងកាត់ និងការស្នើសុំឱ្យលុបទិន្នន័យប្រសិនបើមាន។

-កម្មវិធីដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីការពារកុមារក្នុងការប្រើប្រាស់។

ក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា អ្នកអភិវឌ្ឍកម្មវិធីអាចចាប់ផ្ដើមបញ្ចូលព័ត៌មានដើម្បីបង្ហាញដល់អ្នកប្រើប្រាស់ចាប់ពីការផ្សព្វផ្សាយនេះ ឬយ៉ាងយូរបំផុតពួកគេត្រូវបញ្ចូលព័ត៌មានទាំងនោះឱ្យបានត្រឹមថ្ងៃទី ២០ ខែកក្កដា៕

មតិយោបល់