តោះ! ស្វែងយល់អំពីបច្ចេកវិទ្យា DNS-over-HTTPS ឬ DoH

នៅពេលដែលលោកអ្នកចង់ចូលទៅក្នុងគេហទំព័រណាមួយនោះ កុំព្យូទ័រត្រូវតែធ្វើការស្វែងរក និងផ្ទៀងផ្ទាត់អាសយដ្ឋាន IP (IP address) ជាមួយនឹងឈ្មោះរបស់គេហទំព័រ (domain name) ដែលលោកអ្នកបានវាយបញ្ចូល។ ដោយសារតែទិន្នន័យដែលបានផ្លាស់ប្ដូរក្នុងការផ្ទៀងផ្ទាត់នេះមិនត្រូវបានអុីនគ្រីបនោះ វាអាចឱ្យក្រុមហ៊ុនផ្ដល់សេវាកម្មអុីនធឺណិត (ISP) និងក្រុមហ៊ុនពាក់ព័ន្ធផ្សេងៗទៀត អាចមើលឃើញគេហទំព័រទាំងអស់ដែលអ្នកប្រើប្រាស់បានចូលទៅមើល។ ដើម្បីជួយការពារទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ ក្រុមហ៊ុនបង្កើតកម្មវិធី web browser មួយចំនួនមានដូចជា…

អ្នកប្រើប្រាស់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android ជាច្រើនកំពុងតែមានបញ្ហាជាមួយនឹងកម្មវិធី Google

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកប្រើប្រាស់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android ជាច្រើនកំពុងតែឈឺក្បាលវិលមុខដោយសារតែកម្មវិធី Google ត្រូវបានបិទវិញនៅពេលដែលពួកគេព្យាយាមបើកវា។ បើតាមការសរសេរចែកចាយនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមបានបង្ហាញថា ទូរសព្ទមកពីក្រុមហ៊ុនធំៗជាច្រើនមានដូចជា Sony, Samsung, Google Pixels និង LG កំពុងតែជួបបញ្ហានេះ បន្ទាប់ពីក្រុមហ៊ុនបានធ្វើបច្ចុប្បន្នភាព Google app ទៅជំនាន់ 12.23.16.23.arm64…

សហភាពអឺរ៉ុបបានដាក់សម្ពាធលើក្រុមហ៊ុន Google ដើម្បីបង្កើនចំនួនកម្មវិធីស្វែងរក (search engine) នៅក្នុងទូរសព្ទ

កាលពីឆ្នាំ ២០១៨ សហភាពអឺរ៉ុបបានធ្វើការផាកពិន័យក្រុមហ៊ុន Google ចំនួន ៥ពាន់លានដុល្លារទាក់ទងនឹងការដាក់កំណត់ដែលមិនអាចឱ្យអ្នកប្រើប្រាស់ជ្រើសរើសប្រើកម្មវិធីស្វែងរកពីក្រុមហ៊ុនដទៃទៀត ជាមួយនឹងទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android។ ជាងនេះទៅទៀត Google ក៏បានដាក់សម្ពាធទៅលើក្រុមហ៊ុនផ្ដល់សេវាកម្មទូរសព្ទឱ្យបញ្ចូលតែកម្មវិធី Google Chrome និងកម្មវិធីផ្សេងៗទៀតរបស់ក្រុមហ៊ុន Google។ ក្រោយពីរងការផាកពិន័យ ក្រុមហ៊ុនបានបង្កើតកម្មវិធីដេញថ្លៃ សម្រាប់ក្រុមហ៊ុនដែលមានកម្មវិធីស្វែងរកណាដែលចង់បង្ហាញកម្មវិធីរបស់ពួកគេនៅក្នុងទូរសព្ទ Android។ ក្រុមហ៊ុន…

Google នឹងបន្ថែមមុខងារដែលអាចឱ្យអ្នកប្រើប្រាស់បិទការប្រើ Advertising ID ដើម្បីតាមដាននៅចុងឆ្នាំនេះ

បើយោងទៅតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន Google កាលពីពេលថ្មីៗនេះបានឱ្យដឹងថា នៅចុងឆ្នាំនេះក្រុមហ៊ុននឹងបន្ថែមនូវមុខងារដែលអាចឱ្យអ្នកប្រើប្រាស់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android បិទកុំឱ្យក្រុមហ៊ុនអាចប្រើលេខសំគាល់ (advertising ID) សម្រាប់តាមដានពួកគេក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម។ មុខងារនេះគឺវាដូចគ្នាទៅនឹងមុខងារ App Tracking Transparency ដែលក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS 14 ហើយនោះ។ ក្រុមអ្នកស្រាវជ្រាវធ្លាប់បានបង្ហាញ…

Google តែងតែព្យាយាមលាក់មុខងារសម្រាប់បិទការតាមដានទីតាំង (Location tracking) ពីអ្នកប្រើប្រាស់

ក្រុមអ្នកស្រាវជ្រាវតែងតែព្រមានអ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងមុខងារតាមដានទីតាំងរបស់ទូរសព្ទ ជាពិសេសសម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google ព្រោះក្រុមហ៊ុននេះតែងតែព្យាយាមទាញយកទីតាំងនិងទិន្នន័យរបស់អ្នកប្រើប្រាស់ ដ៏ច្រើនលើសលប់បើប្រៀបធៀបទៅនឹង ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS របស់ក្រុមហ៊ុន Apple។ បើតាមការបំភ្លឺនៅក្នុងសវនាការមួយនៅក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក បានបង្ហាញថា អ្នកប្រើប្រាស់ស្ទើរតែមិនអាចចៀសវាងពីការតាមដានទាញយកទីតាំងពីក្រុមហ៊ុន Google ដោយសារតែភាពស្មុគស្មាញក្នុងការផ្លាស់ប្ដូរការកំណត់ ដែលសូម្បីតែលោក Jen…

រុស្ស៊ី៖ តុលាការក្នុងតំបន់ បានផាកពិន័យ ក្រុមហ៊ុន Twitter ចំនួនប្រមាណ ២៥៩,០០០ ដុល្លារ អាមេរិក

ម៉ូស្គូ៖ តុលាការក្នុងតំបន់ បានផាកពិន័យ ក្រុមហ៊ុន Twitter ចំនួនប្រមាណ ២៥៩,០០០ ដុល្លារ អាមេរិក ចំពោះការខកខាន របស់ខ្លួនក្នុងការដកមាតិកាដែលត្រូវបានហាមឃាត់ រួមទាំងការអំពាវនាវឱ្យមានការតវ៉ាដោយគ្មានការអនុញ្ញាត ដែលបង្កើនការផាកពិន័យក្រុមហ៊ុន រហូតដល់៣៨០.០០០ ដុល្លារអាមេរិក ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថាក្រុមហ៊ុន Twitter ត្រូវបានពិន័យជាប្រាក់ចំនួន ១២១,០០០…

រុស្ស៊ីបានផាកពិន័យក្រុមហ៊ុន Google ដូចក្នុងការចោទប្រកាន់ទាក់ទងទៅនឹងព័ត៌មានខុសច្បាប់

កាលពីថ្ងៃអង្គារនេះ តុលាការរបស់សហព័ន្ធរុស្ស៊ីបានផាកពិន័យក្រុមហ៊ុន Google ជាទឹកប្រាក់ចំនួនប្រមាណ ៨២០០០ដុល្លារសហរដ្ឋអាមេរិក ដោយសារតែក្រុមហ៊ុននេះមិនបាន លុបចោលព័ត៌មានមួយចំនួនដែលរដ្ឋាភិបាលសម្រេចថាជាព័ត៌មានខុសច្បាប់ក្នុងរយៈពេល ២៤ម៉ោង តាមការកំណត់របស់រដ្ឋាភិបាល។ ទោះបីជាលោក Roskomnadzor បានបញ្ជាក់ថា រដ្ឋាភិបាលបានទាមទារឱ្យក្រុមហ៊ុន Google លុបចោលព័ត៌មានខុសច្បាប់មានដូចជា វីដេអូដែលមានការប្រើប្រាស់គ្រឿងញៀន ឬមានអំពើហិង្សា និងព័ត៌មានមួយចំនួនទៀតទាក់ទងទៅនឹងក្រុមជ្រុលនិយមនោះក្ដី ប៉ុន្តែព័ត៌មានភាគច្រើនគឺទាក់ទងទៅនឹងការទាមទារឱ្យដោះលែងលោក Alexei…

Opera នឹងបញ្ចេញកម្មវិធី Opera GX Browser សម្រាប់អ្នកចូលចិត្តលេងហ្គេមអនឡាញជាមួយទូរសព្ទ

កាលពីឆ្នាំ២០១៩ ក្រុមហ៊ុន Opera បានដាក់ឱ្យប្រើប្រាស់កម្មវិធី Browser សម្រាប់កុំព្យូទ័រដែលគេឱ្យឈ្មោះថា Opera GX។ កម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីប្រកួតប្រជែងទាញយកអ្នកប្រើប្រាស់ ជាពិសេសអ្នកដែលចូលចិត្តលេងហ្គេមអនឡាញពីកម្មវិធី Browser មួយចំនួនទៀតមានដូចជា Google Chrome និង Firefox ជាដើម។ ដោយមើលឃើញពីភាពជោគជ័យរបស់កម្មវិធី Opera GX…

រុស្ស៊ីបញ្ជាឱ្យក្រុមហ៊ុន Google លុបចោលព័ត៌មានមួយចំនួនក្នុងរយៈពេល ២៤ម៉ោង

កាលពីថ្ងៃចន្ទម្សិលមិញនេះ សហព័ន្ធរុស្ស៊ីបានបញ្ជាឱ្យក្រុមហ៊ុន Google លុបចោលព័ត៌មានមួយចំនួនក្នុងរយៈពេល ២៤ម៉ោងដែលរដ្ឋាភិបាលសម្រេចថាជាព័ត៌មានខុសច្បាប់ បើមិនដូច្នោះទេក្រុមហ៊ុននឹងប្រឈមនឹងការផាកពិន័យ ហើយថែមទាំងអាចរងការបន្ថយល្បឿនប្រព័ន្ធប្រតិបត្តិការទៀតផង។ លោក Roskomnadzor បានបញ្ជាក់ថា រដ្ឋាភិបាលបានទំនាក់ទំនងទៅក្រុមហ៊ុន Google ប្រមាណជា ២៦០០០ដង ដើម្បីឱ្យក្រុមហ៊ុនលុបចោលព័ត៌មានខុសច្បាប់មានដូចជា វីដេអូដែលមានការប្រើប្រាស់គ្រឿងញៀន ឬមានអំពើហិង្សា និងព័ត៌មានមួយចំនួនទៀតទាក់ទងទៅនឹងក្រុមជ្រុលនិយម។ ក្រុមហ៊ុនអាចនឹងត្រូវរងការផាកពិន័យពី មួយម៉ឺនដុល្លារទៅ…

ក្រសួងអប់រំ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់បើកដំណើរការ សាលារៀនឡើងវិញ ក្រោយបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ

ភ្នំពេញ៖ មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ បានបញ្ជាក់ថា ក្រសួងអប់រំ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់បើកដំណើរការ សាលារៀនឡើងវិញ ក្រោយបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ ដើម្បីជំរុញការលើកកម្ពស់សមត្ថភាពចំណេះដឹងដល់សិស្សានុសិស្ស។ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ក្រសួងអប់រំ បានប្រជុំកំណត់រួចជាស្រេច…