ព័ត៌មានជាតិ

រថយន្តសាម៉ុយពន្លះហាយឡែនឌ័រ ប៉ើងផ្ទប់និងបង្គោលភ្លើង បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួស០២នាក់

ភ្នំពេញ: រថយន្តមន្ទីរពេទ្យ ក្រសួងសុខាភិបាល រាជធានីភ្នំពេញ បើកដោយបុរសម្នាក់ រួមដំណើរម្នាក់ទៀត បោះពួយយ៉ាងលឿន ខណ:មកដល់ចំណុចផ្លូវបំបែកជាបួន ស្តុបវត្តអង្គតាមិញ ជ្រុលទៅបុករថយន្តហាយឡែនឌ័រ បើកដោយបុរសម្នាក់ពេញទំហឹង ប៉ើងផ្ទប់និងបង្គោលភ្លើង បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យនិងពីរនាក់ទៀតរងរបួសស្រាល ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង១២និង២០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី២១ ខែ កញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្កូវ២០៤ កែងនិងផ្លូវបេតុងវត្តអង្គតាម៉ិញ ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

សពជនរងគ្រោះឈ្មោះ ភឿន សារ៉ាយ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបគួកជេដី ស្នាក់នៅជិតវត្តគោកបញ្ជាន់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តហាយឡែនឌ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2 X 4505 បើកដោយប្រុសម្នាក់ តាមបណ្ដោយផ្លូវបេតុ ពីជើងទៅត្បូងបានឆ្លងស្តុបជិតផុតទៅហើយ ស្រាប់តែមានរថយន្តមន្ទីរ ក្រសួងសុខាភិបាល រាជធានីភ្នំពេញ មិនមានស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវ២០៤ បើកដោយបុរសម្នាក់ រួមដំណើរនិងបុរសម្នាក់ទៀត ទិសដៅពីលិចទៅកើត បោះពួយក្នុងល្បឿនលឿន បានជ្រុលទៅបុកចំពាក់កណ្ដាលខាងស្ដាំពេញទំហឹង ប៉ើងបោកផ្ទប់និងបង្គោលភ្លើង បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ត្រូវបានរថយន្តសាម៉ុយ ឯកជនដឹកយកទៅសង្គ្រោះ តែអកុសបានដាច់ខ្យល់ស្លាប់តាមផ្លូវបាត់ទៅហើយ រួចបានដឹកសពមកទីតាំងកន្លែងកើតហេតុវិញ ចំណែកអ្នកបើករថយន្តមន្ទីរ ក្រសួងសុខាភិបាល រងរបួសស្រាល ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុ បានទាក់ទងបន្តទៅសមត្ថកិច្ចជំនាញចរាចរណ៍ ស្នងការរាជធានីភ្នំពេញ មកវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សារង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។

ដោយឡែកសពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចធ្វើកំណត់រួច ប្រគល់សពឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់