ភ្នំពេញៈ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបទីតាំង KTV គ្រួសារ និងភោជនីដ្ឋាន ថុនវាសនាម្អូបស្រស់ ដែលលួចបើកខុសពីបម្រាមសាលារជធានីភ្នំពេញ នៅក្នុងនោះឃាត់មនុស្សប្រុសស្រីជាច្រើននាក់ រួមទាំងសម្ភារៈធ្វើដំណើរ ។
ហេតុការណ៍ឆ្មក់បង្រ្កាបនេះដែរ ធ្វើឡើងកាលពីវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃទារ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ដោយការដាក់បញ្ជាផ្ទាល់ ពីឯកឧត្តមអភិបាលរាជធានីភ្នំពេញ មិនអនុញ្ញាតអោយបើកល្បែងស៊ីសង ការជួបជុំប្រមូលផ្តុំគ្នានោះទេ ដោយចូលរួមទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ១៩ និងមានការជូនដំណឹងពីសមត្ថកិច្ចមូលដ្ឋាន ជូនទៅដល់ម្ចាស់ទីតាំងយីហោ KTV គ្រួសារ និងភោជនីដ្ឋាន ថុនវាសនាម្ហូបស្រស់ ជាច្រើនដងរួចមកហើយ តែដោយម្ចាស់ទីតាំងខាងលើនេះ មិនចូលរួមគោ
រពតាមការណែនាំនិងផ្គើនពីបម្រាមសាលារាជធានីភ្នំពេញ ទើបនៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ខាងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលខណ្ឌ ហែម ដារិទ្ធ ចុះទៅបង្រ្កាបភ្លាមៗផងដែរ ។
ក្រោយពីការឃាត់ខ្លួនមនុស្សប្រុសស្រីទាំងអស់នោះ សមត្ថកិច្ចបានទាក់ទាក់ទងទៅក្រុមគ្រូពេទ្យ ខាងក្រសួងសុខាភិបាល ដើម្បីឲ្យចុះមកយកសំណាករកវិជ្ជមានកូវីដ១៩ ក្រោយគ្រួពេទ្យពិនិត្យរួច ក៏ឃើញមនុស្សប្រុសស្រីជាច្រើនាក់ បានផ្ទុកវិជ្ជមានកូវីដ១៩ បន្ទាប់មកក៏ដឹកអ្នកមានវិជ្ជមាន ទៅមណ្ឌលព្យាបាល ចំណែកអ្នកអត់មានបញ្ជូនខ្លួនយកទៅ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់