YouTube កំពុងសាកល្បងមុខងារ Picture-in Picture ដែលគ្រប់គ្នាទន្ទឹងចង់បាន!

យោងតាមប្រភពព័ត៌មានពី 9to5google បានឱ្យដឹងថា ក្រុមហ៊ុន Google កំពុងដាក់សាកល្បងមុខងារថ្មីមួយឈ្មោះ Picture-in-Picture ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទស្សនាវីដេអូក្នុង YouTube ខណៈខ្លួនកំពុងបើកដំណើរការកម្មវិធីដទៃផ្សេងទៀតបាន នៅលើគេហទំព័រកុំព្យូទ័រ។ ប្រភពដដែលឱ្យដឹងបន្ថែមថា ក្រុមហ៊ុនកំពុងចាប់ផ្តើមបើកមុខងារនេះចេញទៅដល់អ្នកប្រើប្រាស់មួយចំនួន ហើយប្រសិនបើលោកអ្នកមានសំណាងឋិតក្នុងចំណោមពួកគេ លោកអ្នកនឹងអាចចាក់វីដេអូលើគេហទំព័រ YouTube ដោយចុចត្រង់ណាក៏បាននៅលើផ្ទាំងកម្មវិធីរបស់វា។ ពេលនោះ វីដេអូនឹងនៅតែបន្តដំណើរការ និងអណ្តែតលើជ្រុងខាងក្រោមផ្នែកខាងស្តាំនៃអេក្រង់…

ផ្លូវការហើយ! Xiaomi បោះបង់កាមេរ៉ា Selfie ដើម្បីអេក្រង់ពេញគែម ១០០%

តាមរយៈតារាតំណាងផលិតផលរបស់ខ្លួនដ៏ស្រស់សង្ហា Wu Yifan ក្រុមហ៊ុន Xiaomi បានរំលេចចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន​ Mi Mix 2s ដែលរចនាមកជាមួយអេក្រង់ធំលាតពេញផ្ទៃខាងមុខ រហូតគ្មានចន្លោះសម្រាប់ដាក់កាមេរ៉ាថត Selfie តែម្តង។ ក្រុមហ៊ុនបានចែកផ្សាយរូបថតឃោសនាបីសន្លឹក បង្ហាញពីសម្រស់ Mix 2s ដែលមើលទៅស្រដៀងទៅនឹង Mix 2…

របាយការណ៍ៈ Galaxy S9+ ចំណាយអស់ ៣៧៩ ដុល្លារ សម្រាប់ការផលិត

Samsung បានបើកបង្ហាញ Galaxy S9 និង S9+ កាលពីចុងខែកុម្ភៈ ជាមួយតម្លៃលក់ចេញប្រមាណ ៨៤៩ ដុល្លារ និង ៩៤៩ ដុល្លារ ឡើងទៅ។ ខណៈពេលស្មាតហ្វូនលំដាប់កំពូលស៊េរីថ្មីនេះ មិនទាន់ចេញលក់គ្រប់ទីផ្សារនៅតាមប្រទេសផ្សេងៗនៅឡើយផង របាយការណ៍ថ្មីមួយពី TechInsights បានវិភាគពីតម្លៃគ្រឿងផ្សំ និងការផលិតសម្រាប់ម៉ូឌែល…

Nissan IMx ដ៏ប្រណិត នឹងផលិតចេញនៅអំឡុង ៣ ឆ្នាំខាងមុខ

ប្រធានផ្នែករចនារបស់ក្រុមហ៊ុន Nissan លោក Mamoru Aoki បាននិយាយប្រាប់ Autocar ថា រថយន្តគំរូ IMx ដើរដោយថាមពលអគ្គីសនីរបស់ខ្លួន នឹងមកដល់ក្នុងរយៈពេល ២-៣ ឆ្នាំខាងមុខ។ ទោះយ៉ាងណា គេមិនប្រាកដទេថា នៅពេលផលិតចេញ រូបរាងរបស់វាខុសពីម៉ូដគំរូនេះយ៉ាងណានោះទេ។ ប៉ុន្តែ គេនឹងរក្សាកម្លាំងម៉ាស៊ីនអាគុយរបស់វាឱ្យនៅខ្លាំងដល់…

Oppo F7 នឹងចេញពីម៉ូឌែល បំពាក់កាមេរ៉ាមុខខ្លាំងកប់ដល់ 25MP

ក្រុមហ៊ុន​ Oppo កំពុងបង្កើនសមត្ថិភាពស្មាតហ្វូនត្រកូល F របស់ខ្លួនទៅលើមុខងារកាមេរ៉ាឱ្យកាន់តែប្រសើរ ហើយវានឹងបញ្ចេញតាមរយៈ ស៊េរីថ្មីរបស់វាពីរ​ម៉ូឌែលគឺ F7, F7 (128GB) និង F7 Youth ហើយវានឹងប្រកាសចេញនៅអំឡុងចុងខែនេះ នាប្រទេសឥណ្ឌា។ យោងតាមព័ត៌មានចចាមអារ៉ាមកន្លងមក ម៉ូឌែលថ្មីទាំងពីរ នឹងបំពាក់កាមេរ៉ា ថត Selfie…

អស់​បញ្ហារឿង Facebook ត្រូវគេ Hack ដោយគ្រាន់តែបើកមុខងារមួយនេះ!

ជារឿយៗ​ អ្នកប្រើប្រាស់បណ្តាញសង្គម​ Facebook មួយចំនួន បានត្រូវជនមិនស្គាល់មុខលួចចូលទៅកាន់កាប់គណនីរបស់ពួកគេដើម្បីយកទៅប្រើប្រាស់ក្នុងគោលបំណងអ្វីមួយ ដែលយើងពិបាកនឹងស្មានដឹង។ ហេតុដូច្នេះ ក្រុមហ៊ុន Facebook បានដាក់ចេញនូវមុខងារការពារសន្តិសុខសុវត្ថិភាពគណនីពីរគឺ Two-Factor Authentication និង Trusted Contacts ដើម្បីដោះស្រាយបញ្ហាខាងលើ។ ទោះយ៉ាងនេះក្តី អ្នកប្រើប្រាស់ភាគច្រើនបានមើលរំលងពីអត្ថប្រយោជន៍របស់វាដែលនាំឱ្យមានអ្នកខ្លះត្រូវបាត់បង់គណនី Facebook ដែលខ្លួនបានប្រើប្រាស់រាប់ឆ្នាំមកក៏មាន…

Apple អាចនឹងកំពុងធ្វើការលើក្តារចុចប្រភេទថ្មី ជំនួសឱ្យក្តារចុចគ្រាប់

ក្រុមហ៊ុន Apple បានដាក់ស្នើជាម្ចាស់កម្មសិទ្ធិលើប៉ាតង់ក្តារចុចប្រភេទថ្មីមួយទៅកាន់គណកម្មការ USPTO ដោយវាជាប្រភេទប៉ះបញ្ជា ខុសពីក្តារចុចបច្ចុប្បន្ន។ ទោះយ៉ាងណា ក្រុមហ៊ុននៅមានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយ មុននឹងអាចប្រែក្លាយវាទៅជាការពិតបាន។ បញ្ហាបឋមគឺ ការប៉ះបញ្ជាទៅលើផ្ទៃក្តារចុចពុំផ្តល់អារម្មណ៍ដល់អ្នកចុច ដូចជាក្តារចុចគ្រាប់ធម្មតា។ ម្យ៉ាងទៀត ខណៈដែលវាមានផ្ទៃរាបស្មើដូចជាផ្ទៃអេក្រង់ ដូច្នេះ អ្នកប្រើនឹងពិបាកស្ទាបដឹងថាខ្លួនកំពុងចុចលើប៊ូតុងណាមួយ ហើយការដែលងាយនឹងប៉ះច្រឡំក៏ជាក្តីកង្វល់ផងដែរ។ ក្រុមហ៊ុននិយាយថា បញ្ហាទាំងនេះ ប្រហែលអាចដោះស្រាយបានតាមរយៈការប្រើបន្ទុកអគ្គីសនីស្តាទិចដើម្បីជួយរំញោចអារម្មណ៍អ្នកប្រើប្រាស់ឱ្យដឹងពីគែមនៃក្តារចុចនៅពេលដែលពួកគេចុចប៉ះ។…

CNN ចេញកម្មវិធីព័ត៌មានជាវីដេអូរង្វិលជុំ ៣៦០ ដឺក្រេ អាចមើលបានតាមវ៉ែនតា VR

កាលពីឆ្នាំមុន CNN បានបង្កើតអង្គភាពព័ត៌មានថ្មីមួយឈ្មោះ CNNVR ដើម្បីផលិតកម្មវិធីព័ត៌មានជាវីដេអូប្រភេទ VR (Virtual Reality)។ ក្រោយមកបន្តិច ក្រុមហ៊ុនបានបញ្ចេញកម្មវិធី VR សម្រាប់ប្រព័ន្ធ Android និងគេហទំព័រកុំព្យូទ័រមួយ សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់មើលព័ត៌មានជាវីដេអូក្នុងទម្រង់ ៣៦០ ដឺក្រេ។ ឥឡូវ ក្រុមហ៊ុនកំពុងបើកដំណើរការកម្មវិធីព័ត៌មាន CNNVR…

របៀបបញ្ចូល Trusted Contacts ក្នុង Facebook លើ iPhone និង Android

Trusted Contacts គឺជាមុខងារសន្តិសុខមួយនៅលើកម្មវិធី Facebook ដែលត្រូវបានបង្កើតឡើងដើម្បីជួយការពារការលួចយកគណនី Facebook របស់អ្នកប្រើប្រាស់បន្ថែមពីលើមុខងារ Two-Factor Authentication។ វាអនុញ្ញាតឱ្យ​ម្ចាស់គណនី Facebook នីមួយៗ ដាក់បញ្ចូលនូវលេខទូរសព្ទមិត្តភក្តិដែលខ្លួនទុកចិត្ត ដើម្បីបង្កានៅពេលមានអ្វីខុសប្រក្រតីកើតឡើងនៅលើគណនីរបស់ខ្លួន ដូចជាមិនអាចចុះឈ្មោះចូលប្រើបានជាដើម។ មុខងារនេះ បើកឱ្យលោកអ្នកបញ្ចូលលេខទូរសព្ទទំនាក់ទំនងមិត្តភក្តិពី ៣ ទៅ ៥…

Google ប្តូរឈ្មោះ​ Android Wear ទៅជា Wear OS ជាផ្លូវការ

រំលងមួយសប្តាហ៍កន្លងមកមុននេះ មានសញ្ញាជាច្រើនបានបង្ហាញថា Google កំពុងត្រៀមធ្វើការកែប្រែឈ្មោះប្រព័ន្ធប្រតិបត្តិការបំពាក់លើនាឡិកាដៃវៃឆ្លាតរបស់ខ្លួនពី Android Wear ទៅជា Android OS ហើយឥឡូវ វាពិតជាកើតឡើងដូច្នេះមែន។ ក្រុមហ៊ុនអិុនធើណែតយក្សអាមេរិក បានគូសបញ្ជាក់នៅថ្ងៃម្សិលមិញថា ឈ្មោះថ្មីនេះ គឺអាចឆ្លុះបញ្ចាំងពីបច្ចេកវិទ្យា ទស្សនវិស័យ និងផលិតផលរបស់ខ្លួនសម្រាប់អតិថិជនបានកាន់តែល្អប្រសើរ។ ជាមួយគ្នានោះដែរ ក្រុមហ៊ុនក៏បានបង្កើតចេញនូវគេហទំព័រ និងគណនី…