Samsung នឹងចាប់ផ្តើមសាងសង់ខ្សែចង្វាក់ផលិតកម្មបន្ទះឈីបមេម៉ូរីថ្មីនៅចិនខែនេះ

ក្រុមហ៊ុន Samsung គ្រោងនឹងចាប់ផ្តើមសាងសង់ខ្សែចង្វាក់ផលិតកម្មបន្ទះ​ឈីប​មេម៉ូរីថ្មីនៅក្នុងប្រទេសចិន នាចុងខែមីនានេះ ខណៈក្រុមហ៊ុនកំពុងបង្កើនកិច្ចខំប្រឹងប្រែងជំរុញការអភិវឌ្ឍបច្ចេកវិទ្យា NAND Flash ដើម្បីបំពេញតាមតម្រូវការទីផ្សារ។ ក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េបាននិយាយនៅក្នុងខែសីហាឆ្នាំមុនថា ខ្លួនរំពឹង​ថានឹងបោះទុន ៧ ពាន់លានដុល្លារ សម្រាប់រយៈពេល ៣ ឆ្នាំបន្ទាប់ ដើម្បីពង្រីកផលិតកម្មបន្ទះឈីបមេម៉ូរី NAND នៅភាគពាយព្យនៃទីក្រុង Xi’an ប្រទេសចិន…

Facebook ត្រៀមខ្លួនរួចរាល់ក្នុងការបញ្ចេញមាតិកាវីដេអូព័ត៌មានពិសេស

ក្រុមហ៊ុន Facebook ត្រូវគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ចេញនូវសេវាកម្មបង្ហោះវីដេអូព័ត៌មាននៅលើបណ្តាញសង្គមរបស់ខ្លួន តាមរយៈការបង្កើតចេញនូវជំពូកថ្មីមួយឈ្មោះថា Facebook Watch ក្រោមកិច្ចសហការជាមួយដៃគូប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាង ១០ ស្ថាប័ន។ ការចាប់ដៃគូនេះ គឺជាចំណុចចាប់ផ្តើមរបស់ក្រុមហ៊ុនបណ្តាញសង្គមយក្សអាមេរិកក្នុងការពង្រីកសេវាកម្មរបស់ខ្លួនចូលទៅក្នុងវិស័យព័ត៌មាន បន្ទាប់ពីខ្លួនបានដាក់បន្ថែមនូវមុខងារ Instant Articles និង​ Facebook Live នាពេលកន្លង​មក។ ក្រុមហ៊ុន…

ផ្ទាំងកម្មវិធី YouTube ពណ៌ងងឹតចាប់ផ្តើមដាក់ឱ្យ Update លើទូរសព្ទចល័តហើយ!

Google ចាប់ផ្តើមចេញកំណែកម្មវិធី YouTube ដែលមានជម្រើសផ្ទាំងកម្មវិធីពណ៌ងងឹត ឬ Dark Theme សម្រាប់អ្នកប្រើប្រាស់ទូរសព្ទដៃហើយ ប៉ុន្តែ វាចេញសម្រាប់ប្រព័ន្ធ iOS របស់ក្រុមហ៊ុន Apple មុន។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមការងារ YouTube លើទំព័រ Twitter របស់ពួកគេនៅថ្ងៃម្សិលមិញ។តាមរយៈវីដេអូឃ្លីបភ្ជាប់ជាមួយសេចក្តីប្រកាសនោះ យើងអាចដឹងយ៉ាងច្បាស់ថា…

Apple ចាប់បើកទទួលការចុះឈ្មោះសម្រាប់ព្រឹត្តិការណ៍ WWDC 2018 ហើយ!

ក្រុមហ៊ុន Apple បានប្រកាសជាផ្លូវការនូវកាលបរិច្ឆេទរៀបចំព្រឹត្តិការណ៍ជំនួបក្រុមអ្នកអភិវឌ្ឍកម្មវិធីប្រចាំឆ្នាំរបស់ខ្លួន WWDC សម្រាប់ឆ្នាំ ២០១៨ ជាពេលដែលក្រុមហ៊ុនត្រូវគេរំពឹងទុកថានឹងឧទេ្ទសនាម​ប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី iOS 12, macOS 10.14, watchOS 5, និង tvOS 12។ នៅក្នុងសេចក្តីប្រកាសនោះបានឱ្យដឹងថា WWDC 2018 នឹងរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌល…

អ្នកប្រាជ្ញរូបវិទ្យា Stephen Hawking ទទួលអនិច្ចកម្មហើយ! ក្នុងវ័យ ៧៦ ឆ្នាំ

អ្នកប្រាជ្ញរូបវិទ្យាដ៏ល្បីល្បាញ គឺលោក Stephen Hawking បានទទួលមរណភាពយ៉ាងស្ងប់សុខក្នុងជន្មាយុ ៧៦ ឆ្នាំ ក្នុងគេហដ្ឋានលោក នាទីក្រុង Cambridge នៅប៉ុន្មានម៉ោងមុន។ នេះបើយោងតាមប្រភពព័ត៌មានពី Daily Mail ចេញផ្សាយនៅមុននេះ។ កូនៗរបស់លោក Hawking គឺ Lucy, Robert…

LG G7 អាចនឹងចេញក្នុងខែឧសភា ហើយថ្លៃជាង G6 ប្រហែលមួយសន្លឹក

ស្មាតហ្វូនលំដាប់កំពូលរបស់ក្រុមហ៊ុន LG ស៊េរី G7 អាចនឹងប្រកាសចេញនៅចុងខែមេសា ឬដើមខែឧសភា នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយវាទំនងជាថ្លៃជាង G6 ប្រមាណ ១០០ ដុល្លារ ឬមានតម្លៃខ្ទង់ ៨៦០ ដុល្លារ។ នេះបើយោងតាមប្រភពព័ត៌មានពីគេហទំព័រ GSM Arena។ G7 នឹងពាំនាំមកជាមួយមុខងារកាមេរ៉ាប្រើប្រព័ន្ធ…

ដឹង៤ ចំណុចនេះ លែងក្លាយទាញចំកម្មវិធីក្លែងក្លាយពីក្នុង Play Store ទៀតហើយ!

នៅក្នុងឃ្លាំងកម្មវិធី-ហ្គេម Play Store ក្រុមហ៊ុន Google មានកម្មវិធីមួយចំ​នួន​គឺមានបង្កប់មេរោគ Malware ដែលអាចនឹងប៉ះពាល់ដល់សន្តិសុខទិន្ន​ន័យ​លើទូរសព្ទ Android របស់លោកអ្នក ឬធ្វើឱ្យវាជាប់គាំង និងមានបញ្ហាលោតពាណិជ្ជកម្មរញ៉េរញ៉ៃជាដើម។ ដូច្នេះដើម្បីជៀសវាងបញ្ហានេះ លោកអ្នកគួរតែចេះមើលថា តើកម្មវិធីមួយជាកម្មវិធីពិត ឬក្លែងក្លាយ ឬដែលមិនគួរឱ្យទុកចិត្ត។ សម្រាប់វិធីមើលគឺមាន ៤ ចំណុច…

Samsung លំដាប់កំពូល ៣ ស៊េរី អាចប្រើ Google Lens ជំនាន់កាមេរ៉ាបានហើយ!

Google Lens គឺជាកម្មវិធីដ៏ទំនើបថ្មីមួយដែលត្រូវបានអភិវឌ្ឍឡើងដោយការដាក់បញ្ចូលប្រព័ន្ធកម្មវិធីបញ្ញាសិប្បនិម្មិត AI សម្រាប់ស្គេនរូបភាព វត្ថុ និងទីកន្លែងផ្សេងៗ ដើម្បីស្វែងរកព័ត៌មានទាក់ទងនឹងវា ដោយគ្រាន់តែបើកកាមេរ៉ាស្មាតហ្វូនតម្រង់លើ (ជំនាន់កាមេរ៉ា) ឬស្គេនលើរូបភាពដែលបានថតរួច។ កម្មវិធីនេះ ពីមុនមកគឺវាមានតែនៅលើស្មាតហ្វូនត្រកូល Pixel របស់ក្រុមហ៊ុន Google ប៉ុណ្ណោះ ប៉ុន្តែឥឡូវ វាកំពុងត្រូវបានបើកឱ្យអ្នកប្រើប្រាស់ទូរសព្ទលំដាប់កំពូលរបស់ក្រុមហ៊ុន Samsung…

Oppo F7 អ្នកឯកទេសអត្តថតរូបជំនាន់ថ្មី អេក្រង់ឆកពេញគែម កាត់តាម R15

Oppo F7 អ្នកឯកទេសអត្តថតរូប ឬ Selfie Expert គឺជាពាក្យពេចន៍ឃោសនានៅលើរូបភាពផ្សព្វផ្សាយថ្មីមួយ ដែលត្រូវបានបង្ហោះចេញលើទំព័រ Twitter ផ្លូវការរបស់ក្រុមហ៊ុននៅប្រទេសឥណ្ឌា Oppo India។ តាមរយៈរូបរាងដែលត្រូវបានរំលេចចេញនោះ F7 មានរចនាបទអេក្រង់ឆកខាងលើបន្តិច និងមានគែមខាងក្រោមស្តើង ឯគែមអេក្រង់សងខាងគឺពេញផ្ទៃតែម្តង ដែលវាគឺស្រដៀងទៅនឹងស្មាតហ្វូនម៉ូឌែល R15 របស់ក្រុមហ៊ុនដូច្នោះដែរ។…

OnePlus 5 & 5T ទទួលបានកំណែ Android 8.1 Open Beta

ក្រុមហ៊ុន OnePlus បានចាប់ផ្តើមបញ្ចេញកំណែថ្មីនៃប្រព័ន្ធ Android ជំនាន់ Oreo 8.1 Open Beta 6 សម្រាប់ OnePlus 5 និង Open Beta 4 សម្រាប់ OnePlus 5T…