ព័ត៌មានសេដ្ឋកិច្ច

ផ្លូវសហព័ន្ធរុស្ស៊ី នឹងត្រូវពង្រីកចាប់ពីចំណុចប្រសព្វផ្លូវ ២០០៤ ដល់រង្វង់មូលចោមចៅ

សាលារាជធានីភ្នំពេញ បានបង្ហាញពីគម្រោងនៃការពង្រីកផ្លូវសហព័ន្ធរុស្ស៊ី ចាប់ពីផ្លូវប្រសព្វផ្លូវ ២០០៤ រហូតដល់រង្វង់មូលចោមចៅ។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់លោក ប៉ា សុជាតិវង្ស អភិបាលក្រុងភ្នំពេញ ចេញផ្សាយប្រមាណជា ១ម៉ោងមុននេះ។

យ៉ាងណាមិញ គម្រោងនេះនៅពុំទាន់បង្ហាញលម្អិតពី ពេលវេលាចាប់ផ្តើមសាងសង់ និងទំហំទឹកប្រាក់នៅឡើយនោះទេ។

សម្រាប់គម្រោងស្ពានអាកាសចោមចៅ អាចនឹងចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៧ខាងមុខនេះ ដើម្បីសម្រួលដល់ច្រកចេញចូលរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរ។

ស្ពានអាកាសនៅរង្វង់ចោមចៅ នឹងជួយដោះស្រាយបញ្ហាកកស្ទះចរាចរ ដែលកើតមានជាប្រចាំ រំខានដល់ការធ្វើដំណើរទៅមកនៅលើផ្លូវជាតិលេខ ៣ និងលេខ ៤។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ន រាជធានីភ្នំពេញមានស្ពានអាកាសចំនួន ៤ គឺស្ពានអាកាសតិចណូ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសពេទ្យលោកសង្ឃ និងស្ពានអាកាសស្ទឹងមានជ័យ ហើយស្ពានអាកាសផ្សារដីហុយ កំពុងសាងសង់៕

 

មតិយោបល់