ស្ទឹងត្រែងៈ បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ទៅជ្រុលទៅបុកគោយន្តកន្ត្រៃដឹកឈើយ៉ាងពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលស្លាប់ខ្លួនឯងយ៉ាងអាណោចអាធ័ម។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជា ៧យប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវចេញពីត្រពាំងឈូក ស្ថិតភូមិញ៉ាំងស៊ុ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ រស់ សារុន ហៅក្លេវ រស់នៅភូមិ ឃុំ
កើតហេតុខាងលើ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញគោយន្តមួយគ្រឿងដឹកឈើពេញគោយន្ត កំពុងតែរយ៉ែរថយគូទដើម្បីសាងឈើដាក់រថយន្តសាំយ៉ុងមួយគ្រឿងទៀត ។ ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿងបើកបរដោយ
បុរសម្នាក់ បោះពួយយ៉ាងលឿន មកបុកចំគោយន្តនោះទាំងកំរោល បណ្តាលឲ្យបោកក្បាលទៅនឹងម៉ាស៊ីនគោយន្តរងរបួសយ៉ាងធ្ងន់ធ្ងរ។
ក្រោយពីហេតុការណ៍នោះបានកើតឡើងភ្លាមៗ ម្ចាស់គោយន្តបានរត់គេចខ្លួនបាត់ស្រមោល ចំណែកឯរថយន្តដែលមកសាងឈើក៏បានជួយដឹកជនរងគ្រោះទៅកាន់មន្ទីរពែទ្យភ្លាមៗផងដែរ ប៉ុន្តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់ពាក់កណ្តាលផ្លូវបាត់ទៅហើយ ទលបប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ចំណែក គោយន្តដឹកឈើរួមនិងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចអូសយកមករក្សាទុកនៅអធិការដ្ឋានស្រុកសៀមប៉ាង ដើម្បីរង់ចាំភាគីទាំងសងខាង ចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕
មតិយោបល់