ទីក្រុងរណបជ្រោយចង្វារ បាននិងកំពុងបង្ហាញរូបរាងនៅតំបន់គល់ស្ពានជ្រោយចង្វារ ក្រោមការវិនិយោគទុនប្រមាណជា ១.៦ពាន់លានដុល្លារអាមេរិក ដែលនឹងសាងសង់នៅលើផ្ទៃដីជាង ៣០០ហិកតា។
គម្រោងនេះ នឹងត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជន OCIC និងមានហិរញ្ញទានដោយធនាគារកាណាឌីយ៉ា។
ក្នុងនោះដែរ គម្រោងទីក្រុងរណបជ្រោយចង្វារ ក៏មានដីជួលសម្រាប់អាជីវកម្ម និងពាណិជ្ជកម្មចម្រុះ ទៅតាមតម្រូវការអតិថិជនទ្រង់ទ្រាយតូច និងធំ ចាប់ពីដីទំហំ ១,០០០ ដល់ ៣,០០០ម៉ែត្រការ៉េ។
គួរជម្រាបដែរថា គម្រោងទីក្រុងរណបមួយនេះ ក៏មានផ្សារទំនើប ផ្សាររាត្រី អគារពាណិជ្ជកម្ម លំនៅដ្ឋានការិយាល័យ សាលារៀនអន្តរជាតិ ខុនដូ ផ្ទះល្វែងអាជីវកម្ម សួនកំសាន្ត និងកន្លែងហាត់កីឡា ជាដើម៕
មតិយោបល់