ព័ត៌មានសេដ្ឋកិច្ច

ផ្សាយផ្ទាល់៖ ធនាគារ RHB នឹងចាប់រង្វាន់រថយន្ត Mazda2 ជូនអតិថិជន នៅល្ងាចនេះ

ធនាគារ RHB ឥណ្ឌូឆៃណា នឹងរៀបចំកម្មវិធីចាប់រង្វាន់មហាសំណាង សម្រាប់រង្វាន់ធំរថយន្ត Mazda2 និងរួមមាន ការប្រគល់រង្វាន់ជូនអតិថិជនប្រចាំខែរបស់ខ្លួន នៅល្ងាចនេះ ចាប់ពីម៉ោង ៤ល្ងាច ដល់ ៧យប់ ដែលនឹងមានការផ្សាយផ្ទាល់ពី ភ្នាក់ងារ Post News Media។

ជាមួយវត្តមានរបស់តារាចម្រៀង ADDA នៅរោងកុន Major Cineplex AEON Mall ល្ងាចនេះ ធនាគារ RHB នឹងមានការផ្តល់ជូននូវរង្វាន់តូចធំ សរុបចំនួន ២៧រង្វាន់ ជូនដល់អតិថិជនរបស់ខ្លួន ដែលមានសំណាងឈ្នះរង្វាន់ប្រចាំខែ ធ្នូ ឆ្នាំ ២០១៦ ខែមករា និង កុម្ភៈ ឆ្នាំ ២០១៧ ហើយបន្ទាប់មក នឹងឈានដល់ការចាប់រង្វាន់ធំ រថយន្ត Mazda2 ចំនួន ១គ្រឿងផងដែរ។

ធនាគារ RHB នឹងផ្តល់ឱកាសជូនគ្រប់អតិថិជន ទាំងអតិថិជនចាស់ដែលមានគណនីសន្សំ ឬគណនីចរន្ត និងអតិថិជនថ្មីដែលទើបតែបើកគណនីថ្មី ក្នុងអំឡុងពេលនៃកម្មវិធីនេះ​។ គួរបញ្ជាក់ថាកម្មវិធីនេះ មានរយៈពេល ៦ខែ​គឺ ចាប់ពីខែសីហា​ ឆ្នាំ២០១៦ ដល់ខែកុម្ភ: ឆ្នាំ២០១៧។

គួរជម្រាបដែរថា ធនាគារ RHB ឥណ្ឌូឆៃណា ជាសមាជិកនៃសម្ព័ន្ធធនាគារ RHB Bank Group ដែលជាធនាគារផ្តល់នូវ សេវាហិរញ្ញវត្ថុពេញលេញធំលំដាប់ទី ៤ នៅប្រទេសម៉ាឡេស៊ី ហើយបច្ចុប្បន្នមាន ១២សាខា កំពុងដំណើរការអាជីវកម្ម នៅរាជធានីភ្នំពេញ កំពង់ចាម បាត់ដំបង សៀមរាប និងខេត្តព្រះសីហនុ៕

មតិយោបល់