ព័ត៌មានសេដ្ឋកិច្ច

ប្រតិបត្តិករទេសចរណ៍ត្រូវស្នើសុំអាជ្ញាបណ្ណ មុនខែមិថុនា ចៀសវាងរងពិន័យដល់ ២០លានរៀល

ប្រតិបត្តិករទេសចរណ៍ ដែលពុំទាន់មានអាជ្ញាបណ្ណទេសចរណ៍ ត្រូវរួសរាន់ដាក់ពាក្យស្នើសុំ ឲ្យបានមុនខែមិថុនា ខាងមុខនេះ ចៀសវាងរងការពិន័យពី ២លានរៀល រហូតដល់ ២០លានរៀល។ នេះបើយោងតាមសេចក្តីជូនដំណឹងពី ក្រសួងទេសចរណ៍។

ការប្រកបអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវតែមានអាជ្ញាបណ្ណទេសចរណ៍ ចេញដោយក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយចំពោះបុគ្គល ដែលប្រកបអាជីវកម្មទេសចរណ៍ ដោយគ្មានអាជ្ញាបណ្ណទេសចរណ៍ ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ ចាប់ពី ២លានរៀល ដល់ ២០លានរៀល។

ក្រសួងទេសចរណ៍ ផ្តល់ចន្លោះពេល ៣ខែ គឺចាប់ពីថ្ងៃទី ១ ខែមីនា ដល់ ទី ៣១ ខែឧសភា ជារយៈពេលមួយ ដែលលើកលែងរាល់ការពិន័យ ចំពោះប្រតិបត្តិករទេសចរណ៍ ដែលមិនទាន់បានមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណទេសចរណ៍ថ្មី ឬខកខានមកដាក់ពាក្យសុំបន្ត។

សម្រាប់ព័ត៌មានលម្អិត សូមអាននូវខ្លឹមសារដូចខាងក្រោម៖

មតិយោបល់