ប្រជាជនម៉ាឡេស៊ី កំពុងសម្លឹងរកទិញអចលនទ្រព្យ ខណៈពេលដែលសេដ្ឋកិច្ចកំពុងមានការរីកចម្រើននេះបើយោងតាមគេហទំព័រ Channel News Asia បានចេញផ្សាយកាលពីម្សិលមិញនេះ។
យោងតាមក្រុមអ្នកព្យាករណ៍អចលនទ្រព្យបាននិយាយថា នៅឆ្នាំ ២០១៧ ក៏ដូចជាឆ្នាំផ្សេងៗទៀត តម្លៃអចលនទ្រព្យនៅលើទីផ្សារក្នុងប្រទេសនេះ ហាក់នៅមានស្ថេរភាព ប៉ុន្តែគេហទំព័រ PropertyGuruបានឲ្យដឹងថា ប្រជាជនម៉ាឡេស៊ីកំពុងតែទទួលយកការផ្លាស់ប្តូររបស់ទីផ្សារ ទៅលើវិស័យអចលនទ្រព្យនិងរំពឹងថា វានឹងបន្តទៅថ្ងៃអនាគតបន្ថែមទៀត។
លោក Sheldon Fernandez អ្នកគ្រប់គ្រងក្រុមហ៊ុន PropertyGuru នៅប្រទេសម៉ាឡេស៊ីបានឲ្យដឹងថា បញ្ហាប្រឈមរបស់ពួកគាត់គឺ កត្តាហិរញ្ញវត្ថុ ដូច្នេះពួកគាត់អាចមានឱកាសទិញអចលនទ្រព្យដោយការប្រើប្រាស់កម្ចីរយៈពេលវែង និងសមស្របទៅតាមសមត្ថភាពរបស់ពួកគាត់។
គួរបញ្ជាក់ផងដែរថា ក្រុមអ្នកអភិវឌ្ឍអចលនទ្រព្យរំពឹងទុកថា នឹងមានគម្រោងអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យបន្ថែមទៀតនៅឆ្នាំ ២០១៧ ហើយប្រជាជនម៉ាឡេស៊ីអាចចូលរួមទិញលំនៅដ្ឋានតម្លៃសមរម្យបាន៕
មតិយោបល់