កម្ពុជា និងចិន កំពុងពិនិត្យលទ្ធភាពចាប់ដៃគូគ្នា ក្នុងការដំាព្រៃឈើនៅកម្ពុជាឡើងវិញ ខណៈក្រសួងកសិកម្ម និងក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការ ក្នុងការការពារសម្បត្តិព្រៃឈើ ដែលរងនូវការបំផ្លាញកន្លងមក។ នេះបើយោងតាមគេហទំព័ររបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានជួបជាមួយ លោក Xu Yudong អភិបាលរងក្រុង Guigang តំបន់ស្វយ័ត Guangxi Zhuang ដើម្បីពិភាក្សាអំពីបំណងវិនិយោគទុន លើការដាំដុះព្រៃឈើឡើងវិញនៅកម្ពុជា។
ជាលទ្ធផល គណៈប្រតិភូ និងរដ្ឋបាលព្រៃឈើ នឹងសហការគ្នាធ្វើការសិក្សាលើ គម្រោងវិនិយោគនេះ ដោយចាប់ផ្តើមពី ការសិក្សាលទ្ធភាពទីតាំងដំាដុះនៅភូមិភាគឥសាន និងបន្តទៅតំបន់នានាទៀត៕
មតិយោបល់