ព័ត៌មានសេដ្ឋកិច្ច

ន.ទ.ក. ក្រើនរម្លឹករឿងកាត់លុយខុសធម្មតា ដោយសារសេវាខ្ចីលុយរបស់ប្រព័ន្ធទូរស័ព្ទនានា

យោងតាមលិខិតចេញផ្សាយកាលពីថ្ងៃទី ២៧ ខែមិថុនា របស់ និយ័តករទូរគមនាគមន៍កម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ន អ្នកប្រើប្រាស់ទូរស័ព្ទចល័តរអ៊ូរទាំ នឹងខឹងសម្បាយ៉ាងខ្លាំង ចំពោះការកាត់ទឹកប្រាក់ខុសពីធម្មតា ដោយពុំមានសារ SMS ជូនដំណឹងមុន ឬមិនមានផ្តល់កូដ ឬព័ត៌មានក្នុងការផ្តាច់គម្រោងសេវា នៅពេលពួកគាត់មិនពេញចិត្ត។

ដើម្បីចៀសវាងនូវបញ្ហានេះ​ និយ័តករទូរគមនាគមន៍កម្ពុជា សូមធ្វើការណែនាំដល់ ប្រតិបត្តិករទាំងអស់ អនុវត្តដូចខាងក្រោម៖

១. ផ្ដល់​ព័ត៌មានឲ្យ​បាន​ច្បាស់​លាស់ ឬ​មាន​ការ​ឯកភាព​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់ជា​មុន មុននឹង​អ្នក​ប្រើ​ប្រាស់​ប្រើ​សេវា​ខ្ចី​លុយ
២. មាន​សេចក្ដី​ណែនាំ​លំអិត​អំពី​ការ​ភ្ជាប់ និង​ផ្ដាច់​សម្រាប់​សេវា​ Calltune, Miss call alter,… និង​សេវាកំសាន្ត​នានា
៣. ផ្សព្វផ្សាយ​ជា​សារធារណៈ​ឲ្យបាន​ទូលំទូលាយ​នូវ​របៀប​ភ្ជាប់ និង​ផ្តាច់​វិញ​របស់​សេវា​ដែល​មាន​ស្រាប់ ឬ​សេវា​ដែល​នឹង​ដាក់​ឲ្យ​ប្រើ​ថ្មីៗ

អាស្រ័យហេតុនេះ សូមប្រតិបត្តិករទាំងអស់ ពិនិត្យឡើងវិញនូវ រាល់សេវាពាក់ព័ន្ធនឹងការកាត់ទឹកប្រាក់នេះ ហើយអនុវត្តនូវការណែនាំខាងលើឲ្យមានប្រសិទ្ធិភាពខ្ពស់៕

មតិយោបល់