កាលពីម្សិលមិញនេះ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសជាថ្មីថា ការអនុញ្ញាតឲ្យហាងលក់យានយន្ត ចុះបញ្ជីយានយន្តជូនអតិថិជន តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម នឹងត្រូវបានពន្យារពេល ពុំមែនចាប់ផ្តើមពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១៧នេះទេ។
ចំពោះកាលបរិច្ឆេទថ្មី ក្រសួងនឹងធ្វើការជូនដំណឹងនៅពេលក្រោយ ហើយការពន្យារពេលនេះ គឺដោយសារចំនួនហាងលក់យានយន្តនៅទូទាំងប្រទេស ដែលមកដាក់ពាក្យស្នើសុំសិទ្ធិ ក្នុងការចុះបញ្ជីយានយន្ត នៅមានចំនួនតិច។
យ៉ាងណាមិញ ប្រជាពលរដ្ឋដែលជាម្ចាស់រថយន្ត អាចធ្វើការចុះបញ្ជីរថយន្តដោយខ្លួនឯងផ្ទាល់តាមរយៈ អាសយដ្ឋាន៖ https://vehicle.mpwt.gov.kh/ រួចយកឯកសារច្បាប់ដើម ទៅតម្កល់នៅទីតាំងផ្តល់សេវាសាធារណៈរបស់ ក្រសួងសាធារណការ ដើម្បីទទួលបានផ្លាកលេខ នឹងបណ្ណសម្គាល់រថយន្ត៕
មតិយោបល់