ព័ត៌មានជាតិ

ឡូយម៉េស! ស្អែកសមត្ថកិច្ចនឹងចុះទៅដល់សាកលវិទ្យាល័យបៀលប្រាយ ធ្វើអត្តសញ្ញាណបណ្ណ័ដោយមិនគិតថ្លៃ!!!

សៀមរាបៈ យោងតាមផេកផ្លូវការ របស់អធិការដ្ឋាននគរបាលក្រុងសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ ស្អែកនេះ នគរបាលផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប នឹងសហការជាមួយ សាកលវិទ្យាល័យបៀលប្រាយ ដើម្បីចុះធ្វើអត្តសញ្ញាណប័ណ្ណជូនដល់ បុគ្គលិក សាស្រ្តាចារ្យ និស្សិត សាកលវិទ្យាល័យ បៀលប្រាយ ខេត្តសៀមរាប ដោយមិនតម្រូវអោយបង់ថវិការ ចាប់ពីម៉ោង៨ព្រឹក នៅបរិវេណសាកលវិទ្យាល័យ បៀលប្រាយ (អគារC)។

បញ្ជាក់៖ ឯកសារដែលត្រឹមភ្ជាប់មកជាមួយដើម្បីបំពេញបែបបទធ្វើអត្តសញ្ញាណបណ្ណ័៖
– ត្រូវមានសំបុត្រកំណើត (ចំពោះអ្នកនៅក្រៅក្រុងសៀមរាប)
– ត្រូវមាន សំបុត្រកំណើត និងប័ណ្ណស្នាក់នៅ (ចំពោះអ្នកនៅក្នុងក្រុងសៀមរាប)
– អ្នកមានអត្តសញ្ញាណប័ណ្ឌចាស់ក៏អាចដូរបានដែរ៕

មតិយោបល់