ព័ត៌មានសេដ្ឋកិច្ច

ពាក់កណ្តាលឆ្នាំ ២០១៧ កម្ពុជា នាំចេញអង្ករជិត ៣សែនតោន កើនឡើង ៧.៦ភាគរយ

គិតត្រឹមឆមាសទី ១ ដើមឆ្នាំ ២០១៧ កម្ពុជា បាននាំអង្ករចេញប្រមាណជិត ៣សែនតោន ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងប្រមាណ ៧.៦ភាគរយ ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីពេលថ្មីៗនេះ។

ចិន ជាទីផ្សារធំជាងគេនៅកម្ពុជា ទិញអង្ករជិត ៩.៤ម៉ឺនតោន កើនឡើង ១០០ភាគរយបើធៀបនឹងឆ្នាំមុន រីឯបារំាង ជាទីផ្សារធំទី ២ ទិញអង្ករជាង ៣.៧ម៉ឺនតោន។

ជារួម កម្ពុជា បាននាំចេញអង្ករទៅកាន់ ៥៦ប្រទេស ហើយប្រទេសចិន ក៏បានតំឡើងកូតាទិញអង្ករពីកម្ពុជា រហូតដល់ ៣សែនតោន ក្នុងឆ្នាំ ២០១៨ខាងមុខនេះ។

កាលពីឆ្នាំ ២០១៦ កម្ពុជា នាំអង្ករចេញជាង ៥.៤សែនតោន ទៅកាន់ ៦៥ប្រទេសទូទាំងពិភពលោក។

តាមការសន្និដ្ឋាន បរិមាណអង្ករនាំចេញ មានការកើនឡើងនេះ ជាសញ្ញាល្អ ដើម្បីសម្រេចនូវគោលដៅរំពឹងទុករបស់រាជរដ្ឋាភិបាល ក្នុងការនំាចេញអង្ករឲ្យទទួលបានជោគជ័យ៕

មតិយោបល់