ព័ត៌មានសេដ្ឋកិច្ច

រោងចក្រស៊ីម៉ងតិ៍ ជីប ម៉ុង តម្លៃជាង ២៦២លានដុល្លារ គ្រោងបើកដំណើរការនៅចុងឆ្នាំនេះ

រោងចក្រស៊ីម៉ងតិ៍ថ្មី តម្លៃជាង ២៦២លានដុល្លារអាមេរិក គ្រោងចាប់ផ្តើមបើកដំណើរការនៅចុងឆ្នាំ ២០១៧នេះហើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន កាលពីពេលថ្មីៗនេះ។

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន វិនិយោគដោយក្រុមហ៊ុន ជីប ម៉ុង គ្រុប និងក្រុមហ៊ុន Siam City Cement បោះទុនវិនិយោគលើគម្រោងរោងចក្រស៊ីម៉ងតិ៍នេះ ដែលមានសមត្ថភាពផលិតរហូតដល់ទៅ ៥០០០តោនក្នុង១ថ្ងៃ។

រោងចក្រស៊ីម៉ងតិ៍ថ្មីនេះ មានទីតាំងនៅខេត្តកំពត និងមានសមត្ថភាពផ្គត់ផ្គង់ស៊ីម៉ងតិ៍ ដែលប្រើប្រាស់វត្ថុធាតុដើមមានគុណភាពខ្ពស់ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់ ហើយវានឹងក្លាយជា ខ្សែសង្វាក់ផលិតកម្មតែមួយ និងធំជាងគេនៅកម្ពុជា ព្រមទាំងចូលរួមកាត់បន្ថយការនាំចូលស៊ីម៉ងតិ៍ពីក្រៅប្រទេសមកកម្ពុជាផងដែរ។

គួរជម្រាបដែរថា រោងចក្រស៊ីម៉ងតិ៍នេះ នឹងក្លាយជារោងចក្រផ្គត់ផ្គង់ស៊ីម៉ងតិ៍ធំជាងគេនៅកម្ពុជា ដែលនឹងផ្តល់ការងារដល់ប្រជាជនប្រមាណ ៥០០០នាក់ផងដែរ៕

មតិយោបល់