ព័ត៌មានសេដ្ឋកិច្ច

រោងចក្រដំឡើងម៉ូតូថ្មីនៅកម្ពុជា បោះទុន៥០លានដុល្លារ ដំឡើងបាន ១៥០គ្រឿង/ថ្ងៃ

ក្រុមហ៊ុន ទ្រី ភាព ហ្រ្គេនរ៉ូយ៉ាល់ បានចាប់ដៃជាមួយក្រុមហ៊ុនចិន Sichuan Grand Royal Group បោះទុនប្រមាណ ៥០លានដុល្លារអាមេរិក បើករោងចក្រដំឡើងម៉ូតូជាច្រើនប្រភេទ ដែលបច្ចុប្បន្នមានសមត្ថភាពដំឡើងបាន ១៥០គ្រឿងក្នុងមួយថ្ងៃ។ នេះបើយោងតាមគេហទំព័ររបស់ ក្រុមហ៊ុន ទ្រី ភាព គ្រុប។

បច្ចុប្បន្ន ក្រុមហ៊ុន បាននិងកំពុងបំពាក់នូវឧបករណ៍ដំឡើងដោយម៉ាស៊ីនទំនើប អាចដំឡើងបានចាប់ពី ៤០០ ដល់ ៥០០គ្រឿងក្នុងមួយថ្ងៃ ក្នុងនោះមានម៉ូតូម៉ាក Wave, Zoomer X និង MSXជាដើម។

រោងចក្រដំឡើងម៉ូតូ មានទីតាំងនៅក្នុងឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល នឹងផ្តល់ការងារជូនពលរដ្ឋខ្មែរប្រមាណជា ៥០០កន្លែងក្នុងដំណាក់កាលដំបូង។

ការបើករោងចក្រនេះ នឹងផ្លាស់ប្តូរបច្ចេកទេស កែលម្អគុណភាពផលិតកម្ម អភិវឌ្ឍន៍ផលិតផលថ្មី ដើម្បីប្រកួតប្រជែងជាមួយទីផ្សារក្នុងប្រទេស និងក្នុងតំបន់ ហើយកាត់បន្ថយការនាំរបស់ជជុះមកពីក្រៅប្រទេសផងដែរ៕

មតិយោបល់