ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅថ្ងៃនេះ ឲ្យដឹងថា រាជរដ្ឋាភិបាល នឹងទិញយក ស្ពានលីយ៉ុងផាត់ ព្រែកព្នៅ មកគ្រប់គ្រងវិញ ដែលអនុញ្ញាតឲ្យ ប្រជាពលរដ្ឋអាចឆ្លងកាត់ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ១៥ ខែតុលា តទៅ។
ស្ពានតភ្ជាប់ផ្លូវជាតិលេខ ៥ និង ៦A នេះ បានជួយដោះស្រាយនូវការលំបាក និងជួយលើកកម្ពស់ជីវភាពប្រជាជន ពិសេសសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋផងដែរ។
ចំពោះការទិញយកស្ពាននេះ ក្រុមហ៊ុន នឹងត្រូវពិភាក្សាជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន សាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់៕
មតិយោបល់