ព័ត៌មានសេដ្ឋកិច្ច

ក្រុមហ៊ុនចំនួន ៤ បោះទុនជិត ១៥លានដុល្លារ វិនិយោគក្នុងខេត្តស្វាយរៀង និងភ្នំពេញ

យោងតាមគេហទំព័ររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងកាលពីម្សិលមិញនេះថា ក្រុមហ៊ុនចំនួន ៤ ទទួលបាន «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» បានបោះទុនសរុបប្រមាណជិត ១៥លានដុល្លារអាមេរិក បង្កើតការងារជាង ៤ពាន់កន្លែង វិនិយោគក្នុងវិស័យផ្សេងៗគ្នា ក្នុងខេត្តស្វាយរៀង និងរាជធានីភ្នំពេញ​។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនទាំង ៤ ដូចខាងក្រោម៖

១)“V.C.O.F.F APPAREL CO., LTD.”:គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥,៧៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.៨២៦កន្លែង។

២)“Bai Hong Cambo Co., Ltd.”:គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ ខ្សែភ្លើង និងកេសកាតុង, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣២៣កន្លែង។

៣) “Da Chao Shong Composites Technology Cambodia Co., Ltd.”: គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារកង់ និងម៉ូតូ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេងបាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ២,៣៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៧កន្លែង។

៤)“ WON FULL ENTERPRISE CO., LTD.”:គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ តែមផ្លាស្ទិក និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ៤,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤៣កន្លែង។

មតិយោបល់