ព័ត៌មានសេដ្ឋកិច្ច

៣ថ្ងៃទៀត ម៉ូតូរ៉ឺម៉កជួសជុលសំបុកមាន់ ៦៥គ្រឿង នឹងចាប់ផ្តើមចុះជួសជុលទូទាំងប្រទេស

ម៉ូតូរ៉ឺម៉កចំនួន ៦៥គ្រឿង សម្រាប់ជួសជុលសំបុកមាន់ នឹងចាប់ផ្តើមចុះជួសជុលទូទាំងប្រទេស នៅខែមករា​ ឆ្នាំ​ ២០១៧ខាងមុខនេះ ខណៈក្នុងរាជធានីភ្នំពេញមានចំនួន ១២គ្រឿង។​ នេះបើយោងតាមគេហទំព័ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយនៅថ្ងៃនេះ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានឲ្យដឹងដែរថា ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៧ មន្រ្តីស្ថិតក្រោមក្រសួង ត្រូវតែគូសសម្គាល់ផ្លូវណា ដែលមានសំបុកមាន់ ហើយប្រជាពលរដ្ឋក៏អាចរាយការណ៍មកក្រសួង ប្រសិនបើឃើញមានសំបុកមាន់ណា មិនទាន់មានគំនូស។

លោកបន្តថា សំបុកមាន់ មានច្រើនណាស់ទូទាំងប្រទេស ក្រសួងមិនអាចមើលអស់ទេ ដូច្នេះបងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ត្រូវចូលរួមរាយការណ៍ទាំងអស់គ្នា ដោយអាចថតផ្ញើមកហ្វេសប៊ុករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូនបាន។

ក្រសួងក៏មានគម្រោងទិញរ៉ឺម៉កបន្ថែមប្រមាណជា ២០០គ្រឿងទៀត នៅក្នុងឆ្នាំ ២០១៧ខាងមុខនេះ សម្រាប់ជួសជុលសំបុកមាន់។

រីឯសម្ភារៈបរិក្ខាសុវត្ថិភាព សម្រាប់ប្រើប្រាស់ក្នុងការជួសជុលសំបុកមាន់ មានដូចខាងក្រោម៖

មតិយោបល់