ព័ត៌មានសេដ្ឋកិច្ច

វីង សហការជាមួយ Tranglo ផ្តល់សេវាផ្ទេរប្រាក់ពី ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី

ភ្នំពេញ៖ ធនាគារឯកទេសវីង បានចាប់ដៃគូជាមួយក្រុមហ៊ុនត្រាងក្លូ (Tranglo) ជាក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់អន្តរជាតិ ដែលអាចឲ្យប្រជាជនក្នុងប្រទេសកម្ពុជា ទទួលប្រាក់ពីប្រទេសម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី ដោយផ្ទាល់តាមរយ:គណនីវីង។

ការចាប់ដៃគូដ៏សំខាន់នេះ គឺជាជំហានជោគជ័យរបស់វីង ក្នុងការផ្តល់ជូនសេវាកម្មផ្ទេរប្រាក់កាន់តែទូលាយ បំពេញនូវតម្រូវការប្រជាជនកម្ពុជាដែលរស់នៅក្រៅប្រទេស ដើម្បីធ្វើការផ្ទេរប្រាក់មកក្រុមគ្រួសារតាមរយ:វីងផងដែរ។

វីង ក៏ប្តេជ្ញានឹងបន្តពង្រីកបណ្តាញ ផ្តល់សេវាកម្មផ្ទេរប្រាក់ពីក្រៅប្រទេសឲ្យកាន់តែច្រើន ហើយសម្រាប់ដែលអ្នកផ្ញើប្រាក់នៅក្រៅប្រទេស អាចធ្វើការផ្ទេរប្រាក់តាមរយ:ដៃគូរបស់ក្រុមហ៊ុនត្រាងក្លូ (Tranglo) ខណ:អ្នកទទួលប្រាក់នៅក្នុងប្រទេសកម្ពុជា អាចទទួលបានទឹកប្រាក់ដោយផ្ទាល់ក្នុងគណនី វីង ឬទៅដកប្រាក់នៅតាមភ្នាក់ងារវីងណាមួយ។

គួរបញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះ ធនាគារឯកទេស វីង ក៏បានទទួលពានរង្វាន់ ធនាគារឯកទេសផ្នែកសេវាហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា ក្នុងឆ្នាំ ២០១៦ ដែលផ្តល់ដោយស្ថាប័ន Global Business Outlook៕

 

មតិយោបល់