អត្ថប្រយោជន៍គ្មានអ្នកដឹង នៃគ្រាប់ល្ពៅចំពោះសុខភាពបុរស

ល្ពៅ គឺជាបន្លែពណ៌លឿងមួយប្រភេទដែលគេនិយមប្រើប្រាស់សម្រាប់ធ្វើជាអាហារផ្សេងៗ រួមទាំងបង្អែមផងដែរ។ មិនថាសាច់ ឬគ្រាប់ល្ពៅនោះទេ សុទ្ធតែមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ដូចគ្នាសម្រាប់សុខភាព ក៏ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះ មនុស្សភាគច្រើនតែងតែទម្លាប់បោះចោលគ្រាប់របស់វា ព្រោះយល់ថាគ្មានតម្លៃ។ បើយោងតាមអ្នកជំនាញបានបង្ហាញថា គ្រាប់ល្ពៅ គឺជាឱសថដ៏ល្អបំផុតសម្រាប់កែខៃសុខភាពបុរសឲ្យមានភាពប្រសើរឡើង។ ពង្រឹងសុខភាពក្រពេញប្រូស្តាត បើយោងតាមការស្រាវជ្រាវរបស់អ្នកជំនាញអាមេរិក បានបង្ហាញថា គ្រាប់ល្ពៅចំនួន ២០ ទៅ ២៥គ្រាប់(ឬទម្ងន់ប្រហែលជា ៦៨មីលីក្រាម)…

មូលហេតុអីចឹងតើ ញ៉ាំខ្ទឹមបារាំង ឬខ្ទឹមស ធ្វើឲ្យធំក្លិនខ្លួនអាក្រក់

មានមូលហេតុជាច្រើនណាស់ដែលបណ្តោលឲ្យកើតក្លិនខ្លួនអាក្រក់ គឺការកង្វះអនាម័យរាងកាយ វត្តមានបាក់តេរីនៅលើស្បែក ការបញ្ចេញប្រូតេអ៊ីន និងជាតិស្ករ តាមរយៈញើសច្រើនពេក។ ក៏ប៉ុន្តែ របបអាហារមួយចំនួនដែលយើងទទួលទានរាល់ថ្ងៃ ក៏ជាដើមហេតុមួយដែលនាំឲ្យកើតមានក្លិនខ្លួនមិនល្អដូចគ្នាដែរ។ បើយោងតាមគេហទំព័រ Food.ndtv បានចុះផ្សាយថា ខ្ទឹមបារាំង និងខ្ទឹមស ជាមូលហេតុដំបូងដែលនាំឲ្យមានក្លិនខ្លួនអាក្រក់ ប្រសិនបើអ្នកទទួលទានច្រើនពេក។ ដោយសារតែខ្ទឹមបារាំង មានផ្ទុកសារធាតុ ស្ពាន់ធ័រ និងខ្ទឹមស…

ថ្លើមជ្រូក មិនល្អដូចអ្វីដែលអ្នកគិតទាំងអស់នោះទេ បើញ៉ាំច្រើនពេកក៏ប៉ះពាល់ដល់សុខភាពដែរ!

ថ្លើមជ្រូក ត្រូវបានគេរកឃើញថា សម្បូរទៅដោយវីតាមីន A និងជាតិដែក។ ថ្លើមជ្រូក ទម្ងន់ ១០០ក្រាម មានជាតិដែករហូតដល់ទៅ ២៥មីលីក្រាម ដូច្នេះវាជាអាហារដ៏ល្អបំផុតសម្រាប់ព្យាបាល និងបង្ការភាពស្លេកស្លាំង។ ទោះជាយ៉ាងណាថ្លើម ក៏ជាសរីរាង្គមួយដែលប្រមូលផ្តុំទៅដោយជាតិពុល ដែលបណ្តោលឲ្យប៉ះពាល់ដល់សុខភាពផងដែរ ប្រសិនបើអ្នកទទួលទានច្រើនពេក។ ពពួកប៉ារ៉ាស៊ីតដូចជា ផ្សិតក៏រស់នៅក្នុងថ្លើមជ្រូកដែរ ហើយលើសពីនេះទៅទៀតសត្វជ្រូកមានផ្ទុកជំងឺ វីរុស…

តាមពិតគ្រាប់ខ្នុរ មានប្រយោជន៍ដល់ម្លឹង តែគ្មានអ្នកដឹង

ភាគច្រើន យើងតែងតែមានទម្លាប់បោះចោលគ្រាប់ខ្នុរ បន្ទាប់ពីទទួលទានសាច់របស់វារួច ព្រោះយល់ថា ក្រៅពីស្ងោរទទួលទានលេង វាគ្មានប្រយោជន៍អ្វីទៀតទេ។ ប៉ុន្តែគ្រាប់ខ្នុរ ត្រូវបានគេរកឃើញមានផ្ទុកម្សៅ ៧០ភាគរយ ប្រូតេអ៊ីន ៥.២ភាគរយ លីពីត០.៦២ភាគរយ សារធាតុរ៉ែ១.៤ភាគរយ… ដែលល្អបំផុតសម្រាប់សុខភាព និងសម្រស់។ ដូច្នេះ ប្រសិនបើអ្នកទទួលទានគ្រាប់ខ្នុរ បានទៀងទាត់ អាចទទួលបានអត្ថប្រយោជន៍សំខាន់ៗមួយចំនួន៖ ១.ការពារបញ្ហាទល់លាមក…

ការពិតដ៏គួរឲ្យចាប់អារម្មណ៍ ៥ចំណុច ដែលស្ត្រីគួរដឹងអំពីអូវែរ

ស្ត្រីភាគច្រើនប្រហែលជាមិនបានចាប់អារម្មណ៍អំពីអូវែរ នៅក្នុងរាងកាយនោះទេ លុះត្រាតែមានផ្ទៃពោះទើបដឹងថា វាមានសារៈសំខាន់ខ្លាំងប៉ុណ្ណោះ។ ខាងក្រោមនេះ គឺជាការពិតដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួនអំពីអូវែរ៖ ១.អូវែរ អាចផលិតអ័រម៉ូនច្រើន អូវែរ អាចបញ្ចេញអ័រម៉ូនសំខាន់ៗពីរ គឺ អ័រម៉ូន estrogen និង progesterone។ អ័រម៉ូនទាំងពីរនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសុដន់ វដ្តរដូវ និងត្រគាក។ លើសពីនេះ វាមានភាពចាំបាច់សម្រាប់គភ៌…

ខ្ជិលធ្វើលំហាត់ប្រាណតែ២សប្តាហ៍ប៉ុណ្ណោះ អ្នកអាចប្រឈមនឹងជំងឺដ៏មានគ្រោះថ្នាក់

យោងតាមអ្នកជំនាញបាននិយាយថា មនុស្សដែលខ្ជិលធ្វើលំហាត់ប្រាណក្នុងរយៈពេល២សប្តាហ៍ អាចបង្កើនកម្រិតជាតិស្ករក្នុងឈាម ហើយអាំងស៊ុយលីនមានការប្រែប្រួល ដែលជាមូលហេតុនាំឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី២។ អ្នកវិទ្យាសាស្ត្រក៏បានរកឃើញផងដែរថា ប្រសិនបើមនុស្សទាំងនោះកែប្រែទម្លាប់ភ្លាមៗ ហានិភ័យនៃជំងឺទឹកនោមផ្អែម ក៏អាចបង្ក្រាបបានផងដែរ។ អ្នកវិទ្យាសាស្ត្រនៅសាលកវិទ្យាល័យ McMaster ប្រទេសកាណាដា បានសិក្សាពីផលប៉ះពាល់នៃការធ្វើលំហាត់ប្រាណ ទៅលើមនុស្សលើសទម្ងន់ និងអ្នកដែលមានវ័យចំណាស់។ អ្នកចូលរួមតម្រូវឲ្យដើរតិចជាង ១,០០០ជំហ៊ានក្នុងមួយថ្ងៃ។ សកម្មភាពរាងកាយ ក៏ដូចជាកម្រិតជាតិស្ករក្នុងឈាម របស់អ្នកចូលរួមត្រូវពិនិត្យជាទៀងទាត់រយៈពេល…

មនុស្សដែលមានទម្លាប់៥យ៉ាងនេះ ប្រឈមហានិភ័យខ្ពស់នៃជំងឺមហារីកសួត

បច្ចុប្បន្ននេះ ជំងឺមហារីកសួត ត្រូវបានគេចាត់ទុកជាឃាតករលេខ១ ក្នុងចំណោមអ្នកជំងឺមហារីក ដែលអត្រាការស្លាប់ខ្ពស់។ អ្នកជំងឺដែលប្រឈមនឹងក្តីស្លាប់ខ្ពស់ ដោយសារតែពួកគេធ្វើរោគវិនិច្ឆ័យរោគសញ្ញាមានភាពយឺតយ៉ាវ ហើយមិនយកចិត្តទុកដាក់ចំពោះរោគសញ្ញាដំបូង។ ដូច្នេះដើម្បីកាត់បន្ថយហានិភ័យ អ្នកគួរតែស្វែងយល់ និងជៀសវាងទម្លាប់អាក្រក់ ៥ចំណុចនេះ។ ទទួលទានគ្រឿងស្រវឹងច្រើនពេក មិនថាស្រា ឬស្រាបៀរនោះទេ ប្រសិនបើអ្នកទទួលទានច្រើនពេក អាចប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺមហារីកមាត់ និងបំពង់ក។ ហេតុនេះ ក្នុងមួយថ្ងៃអ្នកមិនគួរទទួលទានស្រាបៀរលើសពី…

កំហុសឆ្គង៦ចំណុចបន្ទាប់ពីញ៉ាំអាហារ អាចប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួន

ការទទួលទានរបបអាហារបានត្រឹមត្រូវ នៅមិនទាន់គ្រប់គ្រាន់សម្រាប់ថែរក្សាសុខភាពឲ្យបានល្អនោះទេ អ្នកត្រូវជៀសវាងទម្លាប់មួយចំនួនទៀតបន្ទាប់ពីទទួលទានអាហារ ព្រោះវាអាចបណ្តោលឲ្យប៉ះពាល់ដល់សុខភាព។ ញ៉ាំផ្លែឈើ ការញ៉ាំផ្លែឈើ គឺជាបង្អែមលាងមាត់ដែលមនុស្សភាគច្រើនចូលចិត្តខ្លាំងបំផុត។ តែទោះជាយ៉ាងណាក៏ដោយ ទម្លាប់មួយនេះអាចរំខានដល់ដំណើរការរំលាយអាហារបានយ៉ាងងាយ ដែលនាំឲ្យមានបញ្ហារំលាយអាហារ។ ផ្លែឈើមានផ្ទុកបរិមាណអាស៊ីត ជាតិស្ករ គ្លុយកូស ហ្វុនតូស និងម្សៅ។ នៅពេលដែលអ្នកញ៉ាំក្រោយពេលបានភ្លាមៗ វានឹងបង្អាក់សកម្មភាពអង់ស៊ីមរំលាយអាហារ និងបង្អាក់ការស្រូបសារធាតុសំខាន់ៗ។ ក្រពះ ត្រូវការចំណាយពេល…

របៀបប្រើទឹកឃ្មុំ ដើម្បីបង្ការ និងព្យាបាលជំងឺហឺត

ទឹកឃ្មុំ ត្រូវបានគេទទួលស្គាល់ជាឱសថធម្មជាតិដែលអាចព្យាបាលជំងឺរាប់មុខ ព្រោះវាមានផ្ទុកសារធាតុសំខាន់ជាច្រើន។ សូម្បីតែផលិតផលកែសម្ផស្ស និងថ្នាំព្យាបាលជំងឺមួយចំនួន ក៏ត្រូវបានគេផ្សំឡើងពីទឹកឃ្មុំដែរ។ ប៉ុន្តែថ្ងៃនេះយើងសូមបង្ហាញពីរបៀបប្រើប្រាស់ទឹកឃ្មុំ ដើម្បីបង្ការ និងព្យាបាលជំងឺហឺត។ ទឹកឃ្មុំ និងទឹកក្រូចពណ៌លឿង រូបមន្តមួយនេះពិតជាសមស្របបំផុតសម្រាប់កុមារ ដែលក្អកហឺត។ បន្ថែមទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ ទៅក្នុងទឹកក្រូចពណ៌លឿងមួយពែង ហើយកូរឲ្យរលាយចូលគ្នា ទើបទទួលទានទាំងអស់។ ក្នុងមួយថ្ងៃអ្នកត្រូវទទួលទានពីរដងរហូតទាល់តែអាការក្អក និងជំងឺហឺតចុះខ្សោយ។…

អត្ថប្រយោជន៍មិនគួរឲ្យជឿ បានមកពីការទទួលទានទឹកការ៉ុត រាល់ថ្ងៃ

ការ៉ុត ត្រូវបានគេចាត់ទុកជាបន្លែដែលមានភាពពេញនិយមខ្លាំងបំផុតសម្រាប់មនុស្សមួយចំនួន ព្រោះវាអាចញ៉ាំទាំងឆៅក៏បាន ឆ្អិនក៏បាន។ ក្រៅពីមានរសជាតិផ្អែមតិចៗគួរឲ្យចង់បរិភោគ ការរ៉ុត មានផ្ទុកវីតាមីន A, C, B1, B6, K, E, D រួមជាមួយនឹងសារធាតុចិញ្ចឹមមួយចំនួនទៀត ដែលល្អបំផុតសម្រាប់សុខភាព។ ខាងក្រោមនេះ គឺជាហេតុផល ដែលអ្នកជំនាញបានផ្តល់អនុសាសន៍ ឲ្យគ្រប់គ្នាទទួលទានទឹកការ៉ុត…