ព័ត៌មានសុខភាព

ខ្ជិលធ្វើលំហាត់ប្រាណតែ២សប្តាហ៍ប៉ុណ្ណោះ អ្នកអាចប្រឈមនឹងជំងឺដ៏មានគ្រោះថ្នាក់

យោងតាមអ្នកជំនាញបាននិយាយថា មនុស្សដែលខ្ជិលធ្វើលំហាត់ប្រាណក្នុងរយៈពេល២សប្តាហ៍ អាចបង្កើនកម្រិតជាតិស្ករក្នុងឈាម ហើយអាំងស៊ុយលីនមានការប្រែប្រួល ដែលជាមូលហេតុនាំឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី២។

អ្នកវិទ្យាសាស្ត្រក៏បានរកឃើញផងដែរថា ប្រសិនបើមនុស្សទាំងនោះកែប្រែទម្លាប់ភ្លាមៗ ហានិភ័យនៃជំងឺទឹកនោមផ្អែម ក៏អាចបង្ក្រាបបានផងដែរ។

អ្នកវិទ្យាសាស្ត្រនៅសាលកវិទ្យាល័យ McMaster ប្រទេសកាណាដា បានសិក្សាពីផលប៉ះពាល់នៃការធ្វើលំហាត់ប្រាណ ទៅលើមនុស្សលើសទម្ងន់ និងអ្នកដែលមានវ័យចំណាស់។ អ្នកចូលរួមតម្រូវឲ្យដើរតិចជាង ១,០០០ជំហ៊ានក្នុងមួយថ្ងៃ។ សកម្មភាពរាងកាយ ក៏ដូចជាកម្រិតជាតិស្ករក្នុងឈាម របស់អ្នកចូលរួមត្រូវពិនិត្យជាទៀងទាត់រយៈពេល ២សប្តាហ៍។

លទ្ធផលបង្ហាញថា កម្រិតជាតិស្ករក្នុងឈាមបានឡើងខ្ពស់ចំពោះមនុស្សវ័យចំណាស់ ដែលនាំឲ្យប្រឈមនឹងហានិភ័យនៃជំងឺទឹកនោមផ្អែម។ ហានិភ័យនៅតែកើតមានខ្ពស់ បើទោះបីជាពួកគេប្តូរទម្លាប់មកធម្មជាតិវិញក៏ដោយ។

ក្រុមអ្នកជំនាញបារម្ភថា ជំងឺទឹកនោមផ្អែមប្រភេទទី២ អាចនឹងកើតមានកាន់តែអាក្រក់ខ្លាំង ប្រសិនបើមនុស្សឈប់ធ្វើការងារ ជាពិសេសមនុស្សចាស់។
ប្រហែលជា ៩០ភាគរយនៃជំងឺទឹកនោមផ្អែមប្រភេទទី២ អាចបណ្តោលមកពីជាតិស្ករក្នុងឈាមលើសកម្រិត។ លើសពីនេះការឡើងជាតិស្ករក្នុងឈាម ក៏អាចបង្កើនហានិភ័យនៃជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល មហារីក ងងឹងភ្នែក ដំបៅក្រពះផងដែរ។

ដូច្នេះ អ្នកគួរបញ្ចេញសកម្មភាពរាងកាយខ្លះ កុំនៅគេងស្រណុកសុខស្រួលខ្លាំងពេក ដើម្បីការពារបញ្ហាលើសកម្រិតជាតិស្ករក្នុងឈាម ដែលនាំទៅរកជំងឺទឹកនោមផ្អែម៕

ដកស្រង់ពី៖ soha

មតិយោបល់