ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

កងទ័ពរុស្ស៉ី ១៥,០០០នាក់ ត្រូវបានសម្លាប់ក្នុងសង្រ្គាមអ៊ុយក្រែន, នេះបើតាមនាយក CIA អាមេរិក

(ខូឡូរ៉ាដូ)៖ សហរដ្ឋអាមេរិកបានវាយតម្លៃថាកងទ័ពរុស្ស៉ីប្រហែល ១៥,០០០នាក់ ត្រូវបានសម្លាប់ក្នុងសង្រ្គាមនៅអ៊ុយក្រែន គិតមកទល់នឹងពេលនេះ ខណៈ៤៥,០០០នាក់ បានរងរបួស ហើយខាងអ៊ុយក្រែនក៏មានអ្នកស្លាប់ និងរបួសមិនតិចនោះដែរ។

លោក វីលៀម បឺន (William Burns) ធ្វើការកត់សម្គាល់ខាងលើនៅវេទិកាសន្តិសុខមួយរៀបចំឡើងដោយវិទ្យាស្ថានអាស់ប៉ែន (Aspen) ក្នុងរដ្ឋខូឡូរ៉ាដូ (Colorado) កាលពីថ្ងៃពុធសប្ដាហ៍នេះ។

រុស្ស៉ីមិនបានបង្ហើបពីចំនួនកងទ័ពរបស់ខ្លួនដែលបានស្លាប់ ឬរងរបួសនោះទេ ចាប់តាំងពីថ្ងៃទី២៥ ខែមីនាមកជាទីដែលទីក្រុងមូស្គូបានអះអាងថាកងទ័ពរបស់ ខ្លួន ១,៣៥១នាក់ត្រូវបានសម្លាប់ ហើយរដ្ឋាភិបាលអ៊ុយក្រែនក៏បញ្ជាក់កាលពីខែមិថុនាដែរថាកងទ័ពរបស់ខ្លួនប្រហែលចន្លោះពី១០០ ទៅ២០០នាក់ បានពលីជីវិតក្នុងពេល មួយថ្ងៃ៕

AFP

មតិយោបល់