JICA កំពុងសិក្សាលើ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ចំណាយជាង ៣ពាន់លានដុល្លារ
តាមការសិក្សារបស់ អង្គការចៃការ (JICA) លើការអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ប្រវែង ១៧០គីឡូម៉ែត្រ គឺអាចនឹងចំណាយទុនសាងសង់ប្រមាណ ៣ពាន់លានដុល្លារអាមេរិក នឹងរយៈពេលសាងសង់ ១០ឆ្នាំ។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ក្រុមអ្នក សារព័ត៌មានកាលពីពេលថ្មីៗនេះថា ការកសាង និងពង្រីកផ្លូវជាតិសំខាន់ៗនេះរាជរដ្ឋាភិបាលមានទិសដៅ…