សិក្សា និងអប់រំ

លក្ខណៈពិសេសរបស់អរិយធម៌ខ្មែរ

កម្ពុជា​ គឺជាប្រទេសសម្បូរបែបផ្នែកវប្បធម៌ និងមានអរិយធម៌ចំណាស់ជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។ អរិយធម៌យើងមានលក្ខណ:ពិសេសពីរយ៉ាងគឺ«លក្ខណ:ជាតិ» ជាលក្ខណ:ស្ថិតស្ថេរមួយ ដែលប្រជាជនខ្មែរប្រតិបត្តិតាម តាំងពីជំនាន់មុនរហូតមកទល់ពេលបច្ចុប្បន្ន ដែលរួមមានទំនៀមទំលាប់ ប្រពៃណី ភូមិសាស្ត្រ ទឹកដី ហើយចំពោះការហូរចូលវប្បធម៌បរទេសណា មិនសមស្របនឹងសង្គមខ្មែរយើង នោះមិនត្រូវមានយកមកអនុវត្តឡើយ ។

«លក្ខណ:សំយោគ» ជាលក្ខណ:បត់បែនទៅតាមប្រទេសរីកចម្រើននានា មានលក្ខណ:វិទ្យាសាស្រ្តទំនើប។ អ្វីដែលមិនមែនជារបស់ជាតិខ្លួន យកមកកែច្នៃឲ្យសមស្របទៅតាមចំណង់ចំណូលចិត្តរបស់ប្រជាជន ឲ្យមកជារបស់ជាតិខ្លួនក្លាយជាតូបនីយកម្មខ្មែរ ដែលមិនទទួលយកអរិយធម៌បរទេសទាំងស្រុងឡើយ៕

មតិយោបល់