ទីបំផុត ទូរស័ព្ទដៃ Galaxy J7 ស៊េរីឆ្នាំ ២០១៧ ដែលអ្នកប្រើប្រាស់កំពុងរង់ចាំអស់ប៉ុន្មានខែ ថ្ងៃនេះ វាបានបង្ហាញខ្លួននៅលើហាងទំនិញអនឡាញរបស់ក្រុមហ៊ុន Sprint ដោយប្រើឈ្មោះថា Galaxy J7 Perx។

ស្មាតហ្វូនជំនាន់ថ្មីនេះ បំពាក់ដោយអេក្រង់ទំហំ ៥.៥ អ៊ីញ ជាមួយគុណភាពបញ្ចាំងរូបភាពក្នុងកម្រិត HD ប្រើប្រាស់បន្ទះឈីប Snapdragon 625 ជាមួយអង្គប្រតិបត្តិ Octa-Core 2.2 GHz រួមទាំងអង្គចងចាំ 2GB មានទំហំផ្ទុក 16GB ថែមទាំងអាចបន្ថែម MicroSD ខាងក្រៅបានផងដែរ រីឯកាមេរ៉ាផ្នែកខាងក្រោយទំហំ 8MP ខណៈកាមេរ៉ាមុខទំហំ 5MP និងដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android Nougat 7.0 ។
គួរបញ្ជាក់ថា ទូរស័ព្ទ Galaxy J7 Perx កំពុងដាក់លក់នៅក្រុមហ៊ុន Sprint ក្នុងតម្លៃ ២៦៥ ដុល្លារ៕
ប្រភព៖ Gsmarena.com
ចុចអានអត្ថបទ៖ បែកធ្លាយ Samsung Galaxy J7 ស៊េរីឆ្នាំ 2017 ជាមួយរចនាបថប្លែកទាំងស្រុង
មតិយោបល់