ការប្រឡងប្រជែងចូលបម្រើការងារ ក្នងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់ឆ្នាំ២០១៧
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមប្រកាសជូនដំណឹង ដល់សិស្ស និស្សិត និងមន្ត្រីរាជការ ទាំងពីរភេទ ឲ្យបានជ្រាបថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសបេក្ខជន អោយចូលបម្រើការងារ ក្នងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់ឆ្នាំ២០១៧ ចំនួន ៩៣ កន្លែង ។
កាលបរិច្ឆេទទទួលពាក្យ គឺចាប់ពី ថ្ងៃផ្សាយដំណឹងនេះតទៅ នៅរៀងរាល់ម៉ោងធ្វើការ ។
ពេលព្រឹក ចាប់ពីម៉ោង ៨ៈ០០ ដល់ ១១ៈ៣០នាទី។
ពេលរសៀល ចាប់ពីម៉ោង ១៤ៈ០០ ដល់ ១៧ៈ០០នាទី។
កាលបរិច្ឆេទឈប់ទទួលពាក្យ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១៧ៈ០០ នាទី ។
ទីកន្លែងទទួលពាក្យ បេក្ខជនត្រូវមកដាក់ពាក្យដោយខ្លួនឯងផ្ទាល់ នៅការិយាល័យបៀវត្ស ក្របខណ្ឌនាយកដ្ឋានបុគ្គលិក នៃក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ជាន់ទី៣ បន្ទប់ ៣០១។
កាលបរិច្ឆេទប្រឡង និងមណ្ឌលប្រឡង
សម្រាប់កាលបរិច្ឆេទប្រឡង និងមណ្ឌលប្រឡង ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ នឹងជូនដំណឹងនៅពេលក្រោយ។
ទាញយកពាក្យប្រឡង
មតិយោបល់