ឪពុកជិះម៉ូតូឌុបកូនទៅប្រឡងចំរៀង ត្រូវរថយន្តធុនធំបុកនិងកិនបណ្តាលឲ្យស្លាប់ ចំណែកកូនបានរងរបួសស្រាល

ភ្នំពេញៈ នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ឪពុកដឹកកូនទៅប្រឡងចំរៀង ត្រូវរថយន្តដឹកថ្មបុកកិន បណ្តាលឲ្យឪពុកស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែកកូនរងរបួសស្រាល ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូ១គ្រឿង ដោយឌុបកូនប្រុសម្នាក់…

អ្នកគាំទ្រប្ដូរឈ្មោះ ឆន សុណ្ណរាជ ក្រោយលេងខ្លួនបែបនេះ

(ភ្នំពេញ)៖ តារាចម្រៀងប្រុស និងជាគណៈកម្មការមួយរូបក្នុងកម្មវិធីប្រឡង Cambodian Idol របស់ស្ថានីយទូរទស្សន៍ហង្សមាស ឆន សុវណ្ណរាជ បានចេញស្ដាយបិទមុខក្នុងឈុតពណ៌ខ្មៅជាមួយថ្នាំក្រចកទើបលាបហើយថ្មីៗ ធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៩ ខែសីហា នេះ ឆន សុវណ្ណរាជ និយាយថា នៅពេលដែលវិញ្ញាសារសប្ដាហ៍ទី៤ ត្រូវចំបេះដូងរបស់លោកដែលជាចៅក្រម ឬគណៈកម្មការ អីចឹងហើយរដូវកាលនេះលោកសុំម្ដងហើយ…

ប្អូនថ្លៃ នី រតនា បានទាំងសង្ហារ និងច្រៀងពិរោះទៀត

(ភ្នំពេញ)៖ ពិតណាស់ តារាចម្រៀងម្ចាស់ពាន Cambodia Idol រដូវកាលទី១ លោក នី រតនា ជាតារាប្រុសដែលរក្សាប្រជាប្រិយភាពរបស់ខ្លួនបានល្អបំផុត ក្នុងចំណោមម្ចាស់ពានការប្រឡងចម្រៀងនានានៅក្នុងស្រុក នាពេលកន្លងមក មិនត្រឹមតែរក្សាភាពល្បីខ្លួនជាប់ទេ សូម្បីតែជីវិតឯកជន ក៏មានសុភមង្គលមិនធម្មតាដែរ។ តួយ៉ាង ជីវិតជាតារារបស់រូបលោក មើលទៅសាមញ្ញៗ ធ្វើឲ្យគេឯងផ្ទុះការចាប់អារម្មណ៍ខ្លាំង ពោរពេញដោយភាពរីករាយ…

យ៉ាងម៉េចហើយអ្នក Bully? អូនផ្កាយ ប្រកាសដកឈ្មោះ ពីការប្រឡង Miss Grand Cambodia ជាលើកទី២ ព្រោះតែ…

(ភ្នំពេញ)៖ ជឿជាក់ថា បងប្អូនប្រាកដជាស្គាល់ តារាសម្តែងនិងតារាបង្ហាញម៉ូត អូនផ្កាយ ជាក់ជាមិនខាន មិនត្រឹមតែជា តារាសម្តែងម្នាក់នោះទេ រូបនាងក៏ជាតារាបង្ហាញម៉ូតម្នាក់ផងដែរ ដែលបច្ចុប្បន្នមមាញឹក ក្នុងការថតផ្សាយពាណិជ្ជកម្ម និងសម្អាងការ។ តួយ៉ាង ទើបយំស.ស្រាក់លើTikTok រៀបរាប់រឿងរ៉ាវ ខ្លួនត្រូវជួបប្រទះកន្លងមក ពិសេស រាល់ពេលប្រកាសខ្លួន ចូលប្រឡងបវរកញ្ញាម្តងៗ ស្របពេលថ្មីៗនេះ…

អូនផ្កាយ ទម្លាយរឿងគេរិះគន់ រាល់ពេលដាក់ពាក្យប្រឡងបវរកញ្ញា

(ភ្នំពេញ)៖ តារាសម្តែងនិងតារាបង្ហាញម៉ូត អូនផ្កាយ មិនត្រឹមតែជា តារាសម្តែងម្នាក់នោះទេ រូបនាងក៏ជាតារាបង្ហាញម៉ូតម្នាក់ផងដែរ ដែលបច្ចុប្បន្នមមាញឹក ក្នុងការថតផ្សាយពាណិជ្ជកម្ម និងសម្អាងការ។ យ៉ាងណាមិញ ស្រាប់តែពេលថ្មីៗ លេចឮដំណឹងថា តារាស្រីរូបនេះ ដាក់ពាក្យចូលរួមក្នុងការប្រកួតបវរកញ្ញា Miss Grand Cambodia ២០២២ ដែលការប្រកួតកំពុងតែ ចាប់ផ្តើមដំណើរការហើយ…

អតីតបវរកញ្ញា MGC ២០១៧ ខ្លឹម ស្រីគា អះអាងថា មួយតួខ្លួនគ្មានការកែកុនសូម្បីបន្តិច

(ភ្នំពេញ)៖ ដោយនិយាយមិនលាក់លៀម ស្រីស្អាតដែលជាអតីតបវរកញ្ញា Miss Grand Cambodia 2017 ខ្លឹម ស្រីគា បានប្រាប់Sabay ឲ្យដឹងថា មួយតួខ្លួនរបស់នាងសព្វថ្ងៃនេះ គឺគ្មានការកែកុនអ្វីនោះឡើយសូម្បីបន្តិច។ ស្រីគា និយាយថា៖ «បើនិយាយទៅបង តាំងពីចុងសក់ដល់ចុងជើង គឺធម្មជាតិសុទ្ធតែម្តង គឺមិនបានកែកុន មិនបានធ្វើអី…

ដល់ថ្ងៃប្រឡងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បេក្ខភាព MUC កញ្ញា រាសី ស្រាប់តែធ្លាក់ពីលើកាំជណ្តើរ

(ភ្នំពេញ)៖ បេក្ខភាពប្រកួតបវរកញ្ញាចក្រវាលកម្ពុជា Miss Universe Cambodia ឆ្នាំ២០២២ កញ្ញា Reasey ចូលមកដល់ថ្ងៃប្រឡងថ្ងៃនេះហើយ បែរជាមានគ្រោះថ្នាក់ទៅវិញ ដោយគ្រប់គ្នាកំពុងតែបារម្ភខ្លាំងខ្លាចនាងមិនបានចូលរួមប្រកួតនៅថ្ងៃនេះ ព្រោះជាវគ្គប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផង។ បន្ទាប់ពីបេក្ខភាពប្រកួតបវរកញ្ញាចក្រវាលកម្ពុជា Miss Universe Cambodia ឆ្នាំ២០២២ កញ្ញា Reasey ធ្វើការហាត់សមកាលពីល្ងាចមិញរួចមកជាមួយក្រុមការងារ…

ស្រីៗបាក់មិនតិច សម្រស់បេក្ខភាព Cambodia idol ជាពេទ្យ សង្ហាខ្លាំង ច្រៀងពីរោះទៀត (មានវីដេអូ)

(ភ្នំពេញ)៖ អ្នកតាមដាន ការប្រកួតចម្រៀង Cambodia Idol រដូលកាលទី៤ កាលពីយប់មិញនេះ ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង នឹងបេក្ខភាព លោក ស៊ឹម ច័ន្ទពន្លឺ ដែលមានអាជីពជា គ្រូពេទ្យនៅមន្ទីរពេទ្យឯកជនមួយកន្លែង មិនតែប៉ុណ្ណោះ រូបលោកធ្លាប់ បានឡើងប្រឡង The Voice នៅវៀតណាម…

នេះបានហៅឈាមជ័រអ្នកសិល្បៈ! ជី ស្រីណែត កូនស្រី តារាកំប្លែង នាយកុយ ចូលប្រឡង «Cambodia Idol» សមត្ថភាពមិនធម្មតា

(ភ្នំពេញ)៖ ប្រិយមិត្តដែលជាហ្វេនៗ និយមចូលចិត្តទស្សនាកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodia Idol ច្បាស់ជាបានដឹងថា កាលពីយប់ថ្ងៃទី០៨ ខែឧសភា កម្មវីធីលំដាប់នេះបានចាក់បញ្ជាំង រដូវកាលទី៤ ដោយមានការបង្ហាញសមត្ថភាពពីបេក្ខភាពមកពីបណ្ដាខេត្តនានា ចំពោះមុខគណៈកម្មការ ត្រៀមខ្លួនចូលធ្វើតារាចម្រៀងពេញសិទ្ធ ប្រចាំផលិតកម្មហង្សមាស។ តាមរយៈនេះដែរ គេបានចាប់អារម្មណ៍ចំពោះវត្តមានបេក្ខនារីមួយរូប ឈ្មោះថា ជី ស្រីណែត បកស្រាយចម្រៀងមានចំណងជើងថា«…

មានរឿងអ្វីក្នុងចិត្ត! ស្រាប់តែ ពេជ្រ សោភា ទម្លាយសារបែបនេះ ដាក់សិស្សប្អូន

(ភ្នំពេញ)៖ ពេជ្រ សោភា ត្រូវបានគេដឹងថា ជាតារាចម្រៀងល្បីល្បាញមួយរូប ដែលចូលប្រឡូកក្នុងវិស័យចម្រៀងជាច្រើនឆ្នាំមកហើយ ហើយក៏បានធ្វើជាគណៈកម្មការ ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកជាច្រើនមកហើយដែរ។ អាចនិយាយបានថា បច្ចុប្បន្ននេះ ពេជ្រ សោភា មានសិស្សប្អូនមិនតិចនោះទេ ដែលគោរពស្រឡាញ់។ តែអ្វីដែលគេ ចាប់អារម្មណ៍ ពេជ្រ សោភា ស្រាប់តែបញ្ចេញសារយ៉ាងភ្ញាក់ផ្អើលមួយទៅកាន់សិស្សប្អូន។ ក្នុងសារនោះ…