ស្វាយរៀងៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីស្វាយរៀងបានឲ្យដឹងថា អតិថិជនដែលប្រើប្រាស់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើង PMT-03 ស្ថិតនៅភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង មេត្តាជ្រាបថា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ អគ្គិសនីស្វាយរៀងសុំផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន ចាប់ពីម៉ោង៩នាទីព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ ដោយមូលហេតុ ត្រូវផ្លាស់ប្តូរបង្គោលLV ដែលប្រេះ និងទ្រេតលើផ្ទះអតិថិជន។ អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់និងអធ្យាស្រ័យ៕
ព័ត៌មានជាតិ
មតិយោបល់