សិក្សា និងអប់រំ

ឱកាសការងាររដ្ឋ ( ចូលបម្រើការនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ )

អគ្គលេខាធិការដ្ឋានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមប្រកាសជ្រើសរើសមន្រ្តីបច្ចេកទេសព័ត៌មានវិទ្យា (ICT)ចំនួន១០រូបសម្រាប់ការងារពេញម៉ោងនៅលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: ក្រៅពីនោះក៏មានការជ្រើសរើសមន្រ្តីជំនាញចំនួន៣រូប និងជំនួយការមន្រ្តីជំនាញចំនួន២រូបផងដែរ។

បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមមកដាក់ពាក្យសុំចូលបម្រើការងារដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប និង Cover letter ព្រមទាំងឯកសារពាក់ព័ន្ធ នៅអាស័យដ្ឋានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


មតិយោបល់