ព័ត៌មានជាតិ

គិតត្រឹមម៉ោង៣រសៀលនេះ អាងទឹកតាម៉ុកស្រកចុះប្រហែល០,៦០ ម៉ែត្រ

ឧត្តរមានជ័យៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា គិតត្រឹមម៉ោង៣រសៀលថ្ងៃទី ២៧ ខែកក្កដា នេះ ទឹកជំនន់នៅក្នុងអាងទឹកតាម៉ុក បានស្រកចុះប្រមាណ០,៦០ ម៉ែត្រ ហើយ (មើលឃើញបង្កាន់ដៃស្ពានឡើងវិញ) ហើយទឹកនៅតែបន្តស្រកចុះបន្ថែមទៀត។

ទោះជាបែបនេះក្តី ក្រុមការងាររបស់ក្រសួងនៅតែបន្តអន្តរាគមន៍ពង្រឹងតួទំនប់ ការពារកុំឲ្យប៉ះពាល់ដល់ផ្ទះសម្បែង ភូមិឋានបងប្អូនប្រជាពលរដ្ឋ ហើយបើពិនិត្យជារួម ស្ថានភាពជំនន់នៅក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ បានចាប់ផ្តើមធូរស្រាលជាបណ្តើរៗហើយ ។

មតិយោបល់