សិក្សា និងអប់រំ

បើអាចធ្វើ៥ចំណុចនេះបាន អ្នកនឹងក្លាយជាសិស្សឆ្នើម(Outstanding Students )

បើអាចធ្វើ៥ចំណុចនេះបាន អ្នកនឹងក្លាយជាសិស្សឆ្នើម(Outstanding Students )

សួរ​សំនួរ ( រៀនត្រូវចេះសួរ )
ប្រសិនបើអ្នកមិនយល់នូវចំណុចណាមួយ អ្នកគួរសួរគ្រូដើម្បីឲ្យគាត់ជួយពន្យល់បន្ថែម។ អ្នកមិនគួរខ្លាចក្នុងការសួរសំណួរដោយសារការខ្មាសគេនោះនោះទេ ព្រោះពេលខ្លះសំណួរដែលអ្នកសួរក៏ជាអ្វីដែលអ្នកដ៏ទៃមិនយល់ដូចគ្នា។

ការគិតវិជ្ជមាន និងអាកប្បកិរិយាល្អ
គ្រូបង្រៀនមួយណាក៏ចូលចិត្តបង្រៀនសិស្សណាដែលចរិតសុភាពនិងគិតវិជ្ជមានចំពោះខ្លួនឯងដែរ។ការមានអាកប្បកិរិយាល្អនិងការគិតជាវិជ្ជមានគឺមានការជះឥទ្ធិពលល្អបំផុតចំពោះការរៀនសូត្រ។

ត្រូវបំពេញកិច្ចការងារសាលា( Assignment or Homework )
រាល់កិច្ចការងារសាលាអ្នកត្រូវបញ្ចប់ឲ្យហើយទាំងអស់មុននឹងយកទៅជូនលោកគ្រូវិញ។នៅពេលដែលកិច្ចការមិនត្រូវបានបញ្ចប់ អ្នកនឹងមានលទ្ធផលអវិជ្ជមានពីរ។ ទីមួយអ្នកអាចនឹងខ្វះចន្លោះប្រហោងចំណុចណាមួយក្នុងមេរៀន។ ទីពីរពិន្ទុរបស់អ្នកនឹងទាបជាងអ្នកដ៏ទៃ។អ្នកមិនត្រូវធ្វើកិច្ចការងារសាលាឲ្យរួចពីដៃនោះទេព្រោះវាជាផ្នែកមួយដ៏សំខាន់ក្នុងការសិក្សាផងដែរ។

ការស្តាប់គ្រូពន្យល់
ការស្តាប់គ្រូពន្យល់គឺជាផ្នែកមួយដ៏សំខាន់ក្នុងការក្លាយជាសិស្សពូកែ។ ប្រសិនបើពេលខ្លះអ្នកស្តាប់មិនទាន់នូវចំណុចណាមួយ អ្នកគួរសួរគ្រូ ឬក៏ស្នើរសុំគ្រូដើម្បីយកម៉ាស៊ីនថតចម្លងសំឡេងចូលក្នុងថ្នាក់។

កំណត់​គោលដៅ
មនុស្សគ្រប់រូបគួរមានគោលដៅទាក់ទងនឹងការសិក្សាដោយរួមបញ្ចូលទាំងគោលដៅរយៈពេលខ្លីនិងរយៈពេលវែង។ គោលដៅជួយរក្សាក្នុងការផ្តោតអារម្មណ៍ ក្នុងការសិក្សា ហើយវានឹងធ្វើឲ្យអ្នកខិតខំរហូតសម្រេចបានអ្វីមួយបានសមប្រកប៕

Asian college student

មតិយោបល់