ព័ត៌មានសុខភាព

មុខឡើងស្នាមអុជខ្មៅៗមែនទេ? ចង់បាត់ប្រើឱសថ៤មុខនេះ

អ្នកជំនាញបានទទួលស្គាលថា ស្នាមអុជខ្មៅៗបង្កឡើងដោយសារតែ វ័យ កម្តៅព្រះអាទិត្យ កង្វះសារធាតុចិញ្ចឹម ព្រមទាំងខូចមុខងារថ្លើម ជាដើម។ ជាទូទៅស្នាមស្នាមអុជខ្មៅកើតមាននៅលើផ្ទៃមុខ ក និងដៃ ហើយវាមិនបង្កឲ្យមានការឈឺចាប់អ្វីទាំងអស់។ បើយោងតាមគេហទំព័រ searchhomeremedy បានចុះផ្សាយថា ប្រសិនបើអ្នកមានស្នាមអុជខ្មៅរីកកាន់តែធំឡើងៗ គួរព្យាបាលដោយប្រើប្រភេទឱសថធម្មជាតិ ទើបមិនប៉ះពាល់។

ល្ហុងខ្ចី
អ្នកអាចចិតល្ហុងខ្ចីមួយដុំលាងទឹកឲ្យ រួចដាក់ក្លាសេឲ្យត្រជាក់ ទើបយកមកជូតលើស្នាមជាំលើផ្ទៃមុខរយៈពេលពី ២០ទៅ ២៥នាទី។ បន្ទាប់មកត្រូវលាងសម្អាតផ្ទៃមុខជាមួយនឹងទឹកធម្មតា។ អនុវត្តវិធីនេះជារៀងរាល់ថ្ងៃ នៅពេលព្រឹកក៏បាន ពេលព្រឹកក៏បា វានឹងជួយដោះស្រាយបញ្ហាស្នាមអុជខ្មៅលើផ្ទៃមុខរបស់អ្នកបាន។

ប្រើម្សៅរមៀត
ម្សៅរមៀតក៏ត្រូវបានគេយកមកប្រើជាឱសថ សម្រាប់ព្យាបាលបញ្ហាស្នាមអុជខ្មៅផងដែរ។ អ្នកអាចយកម្សៅរមៀត១ស្លាព្រា លាយជាមួយនឹងទឹកដោះគោ១ស្លាព្រាដូចគ្នា រួចលាបនៅលើផ្ទៃមុខជាប្រចាំ។ អ្នកគួរតែព្យាយាមព្យាបាលជារៀងរាល់ថ្ងៃ យ៉ាងហោចណាស់ ២-៣សប្តាហ៍ ទើបទទួលបានប្រសិទ្ធិភាព។

ដំឡូងបារាំង
សូមចិតដំឡូងបារាំងជាបន្ទះស្តើងៗ ហើយបិតលើកន្លែងដែលមានស្នាមជាំ។ ម្យ៉ាងទៀត អ្នកអាចយកដំឡូងបារាំងមួយមើលទៅកិនរួចឲ្យក្លាយជាល្បាយ ហើយលាបលើផ្ទៃមុខមួយថ្ងៃម្តងជាប្រចាំ ស្នាមអុជខ្មៅនឹងរលាយបាត់បន្តិចម្តងៗ។

ទឹកក្រូចឆ្មា
ទឹកក្រូចឆ្មាជាឱសថព្យាបាលស្នាមអុជខ្មៅលើផ្ទៃមុខដែរ។ អ្នកអាចលាបទឹកក្រូចឆ្មាលើស្នាមជាំរបស់អ្នក រួចទុករយៈពេល ៣០ទៅ ៤៥នាទី ទើបលាងជម្រះចេញ។ ជាពិសេសការអនុវត្តមុនពេលចូលគេង គឺកាន់តែមានប្រសិទ្ធភាព។ ប៉ុន្តែសម្រាប់អ្នកដែលមានបញ្ហាស្បែកប្រតិកម្ម ហាមប្រើឲ្យសោះ៕

មតិយោបល់