ស្ត្រីមានផ្ទៃពោះភាគច្រើនត្រូវបានក្រុមគ្រូពេទ្យធ្វើការណែនាំមិនឲ្យងូតទឹកក្តៅខ្លាំងពេកនោះទេ ហើយការចំណាយពេលត្រាំនៅក្នុងទឹកក្តៅយូរជាងមួយម៉ោង អាចបង្កើនហានិភ័យនៃការឆ្លងមេរោគនៅក្នុងទ្វារមាស។ ប៉ុន្តែ ប្រសិនបើស្ត្រីមានផ្ទៃពោះងូតទឹកក្តៅឧណ្ឌៗបានត្រឹមត្រូវ នឹងមានសុវត្ថិភាពទាំងម្តាយ និងកូនក្នុងផ្ទៃ ហើយអាចជួយកាត់បន្ថយអាការហើមដៃជើង បង្កើនទឹកភ្លោះ ថែមទាំងជួយឲ្យរាងកាយសម្រាកបានស្រួល។
ខាងក្រោមនេះ ជាទង្វើមួយចំនួនដែលស្ត្រីមានផ្ទៃពោះគួរធ្វើ និងមិនគួរធ្វើ ដើម្បីសុវត្ថិភាពពេលងូតទឹកក្តៅៈ
១.ទឹកក្តៅដែលអ្នកងូតមិនត្រូវមានសីតុណ្ហភាពលើសពី ៩៨សង្សាសេនោះទេ។ ប្រសិនបើទឹកក្តៅពេក អាចបណ្តោលឲ្យមានបញ្ហាសុខភាពផ្សេងៗ ហេតុនេះហើយមុននឹងងូតទឹកក្តៅអ្នកអាចប្រើដៃលូកស្ទង់កម្តៅជាមុនសិន។
២.កំណត់ការងូតទឹកមួយខែត្រឹមតែ ២ដងបានហើយ ព្រោះការងូតទឹកក្តៅច្រើនដងពេកអាចនាំឲ្យទ្វារមាសរលាក និងឆ្លងមេរោគ។
៣.ជៀសវាងការងូតទឹកក្តៅលើសពី ១ម៉ោង ដើម្បីបង្ការហានិភ័យឆ្លងមេរោគ។ ម្យ៉ាងវិញទៀត ការត្រាំដៃ ឬជើងក្រោមមួយម៉ោង អាចកាត់បន្ថយអាការហើម និងរាងកាយបានសម្រាកស្រួល។
៤.អ្នកជំនាញបានបង្ហាញថា ការបន្ថែមអំបិល និងទឹកខ្មេះប៉ោម មួយស្លាបព្រាកាហ្វេ អាចជួយមិនឲ្យមានផលប៉ះពាល់ដល់សុខភាពទាំងម្តាយ និងទារក។
៥.នៅពេលងើបចេញពីអាងទឹក ត្រូវឲ្យស្វាមីរបស់អ្នកជួយទ្រខ្លួនឡើង ដើម្បីបង្ការកុំឲ្យមានហានិភ័យរអិលដួលដោយចៃដន្យ។ ជាពិសេស ត្រូវប្រុងប្រយត្នចំពោះឥដ្ឋសើម ឬទទឹក មុនពេលបោះជំហ៊ានដើរ៕
សូមទស្សនាវីដេអូរបស់អ្នកជំនាញដូចខាងក្រោម៖
https://www.youtube.com/watch?v=iuDDPsuslD8
មតិយោបល់