បើនិយាយពីមនុស្សស្រី នៅពេលដែលអស់រដូវ និងបញ្ឈប់បញ្ចេញពងអូវុល តម្រូវការរួមភេទចាប់ផ្តើមថយចុះ ឬបាត់បង់ខ្លាំង។ ចុះបើបុរសវិញ តើសមត្ថភាពផ្លូវភេទរបស់ពួកគេអាចមានដែនកំណត់ដែរទេ? តើបុរសអាចរួមភេទរហូតដល់អាយុប៉ុន្មាន?
អ្នកឯកទេសផ្នែកបន្តពូជបានណែនាំថា ការវាយតម្លៃគួរតែផ្អែកទៅលើលក្ខណៈវិនិច្ឆ័យដូចជា ការឡើងរឹងនៃលិង្គ ភាពញឹកញាប់ក្នុងការរួមភេទ លក្ខខណ្ឌកាយសម្បទា និងស្ថានភាពរាងកាយដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺហឺត ឬជំងឺរ៉ាំរ៉ៃមួយចំនួនទៀត។ មិនតែប៉ុណ្ណោះការពិនិត្យធ្វើតេស្តឈាមរកមើលកម្រិតអ័រម៉ូន testosterone ក៏អាចវាយតម្លៃពីសមត្ថភាពផ្លូវភេទដែរ។
ទោះជាយ៉ាងណាបើយោងតាមអ្នកជំនាញបានបង្ហាញថា សមត្ថភាពផ្លូវភេទរបស់មនុស្សប្រុសមិនបាត់បង់នោះទេ គ្រាន់តែមិនខ្លាំងដូចមនុស្សដែលទើបនឹងពេញវ័យ។ ប្រសិនបើមិនមានអ្វីខុសប្រក្រតីទេ បុរសភាគច្រើននៅតែអាចធ្វើសកម្មភាពផ្លូវភេទរហូតដល់អាយុ ៧០ ទៅ៨០ឆ្នាំ ឬលើសនេះ។
ជាមធ្យមបុរសដែលមានអាយុចាប់ពី ១៨ទៅ២០ឆ្នាំ អាចរួមភេទបានរហូតដល់ទៅ ៧ឬ១០ដងក្នុងមួយសប្តាហ៍ឯណ្ណោះ។ តែសម្រាប់បុរសដែលមានអាយុ ៣១ឆ្នាំ ត្រូវបានគេចាត់ទុកថា មានកម្រិតពេញលេញនៃការរួមទាំងបទពិសោធន៍ និងបច្ចេកទេស ដែលធ្វើឲ្យដៃគូរបស់ខ្លួនមានសេចក្តីសុខពេញទំហឹង។
ឈានចូលដល់វ័យ ៤០ឆ្នាំ បុរសអាចរួមភេទបាន ៦ដងក្នុងមួយខែ ហើយបន្ទាប់មកសកម្មភាពរបស់ពួកគេនឹងថយចុះបន្តិចម្តងៗអាស្រ័យទៅតាមអាយុ រហូតដល់ ៦០ ទៅ ៧០ឆ្នាំ។
ទោះជាយ៉ាងណា កុមារដែលផ្តល់កំណើតដោយឪពុកដែលមានអាយុច្រើនពេក អាចប្រឈមនឹងបញ្ហាសុខភាព ព្រមទាំងបញ្ហាការចងចាំខ្ពស់ជាងកុមារធម្មតា។ នេះក៏ដោយសារតែ សមត្ថភាពនៃភាពចល័តរបស់មេជីវិតឈ្មោលរបស់មនុស្សវ័យចំណាស់មានការថយចុះយ៉ាងខ្លាំង។ បរិមាណនៃចំនួនមេជីវិតឈ្មោល និងភាពអវិជ្ជមានកើនឡើងដល់ទៅ ២០ភាគរយ។
ក្រៅពីគុណភាពនៃមេជីវិតឈ្មោលទាប ទារកដែលបង្កកំណើតអាចប្រឈមនឹងការរលូត ឬប៉ះពាល់ដល់រាងកាយ និងប្រាជ្ញាស្មារតី នៅពេលកើតមក។
សរុបសេចក្តីមកវិញ ចំណង់ក្នុងការរួមភេទរបស់បុរសមិនបាត់បង់នោះទេ គឺមានរហូតទាល់តែស្លាប់ទៅវិញ ប្រសិនបើពួកគេមានសុខភាពល្អ៕
ប្រភព៖ soha
មតិយោបល់