ការកើតអាចម៍រុយ ស្នាមជាំ ប្រជ្រុយនៅលើផ្ទៃមុខ សុទ្ធតែជាបញ្ហាដែលធ្វើឲ្យមនុស្សជាច្រើនមិនពេញចិត្តនឹងខ្លួនឯង។ ហេតុដូច្នេះហើយ គ្រប់គ្នាតែងតែចំណាយលុយយ៉ាងច្រើនសន្ធឹកសន្លាប់ ទៅលើការប្រើប្រាស់ផលិតផលផ្សេងៗ ដើម្បីដោះស្រាយបញ្ហា។ ប៉ុន្តែផលិតផលទាំងនោះ ភាគច្រើនមានផ្ទុកសារធាតុគីមីធ្វើឲ្យប៉ះពាល់ដល់សុខភាពជាខ្លាំង។ ចុះហេតុអ្វី អ្នកមិនសាកល្បងប្រើថ្នាំធម្មជាតិ ទាំងអស់នេះវិញ។
កម្ចាត់ប្រជ្រុយ
យកខ្ទឹមសទៅចិតជាបន្ទះស្តើងៗ រួចយកទៅបិតលើប្រជ្រុយ ប៉ុន្តែផ្ទៃសាច់ដែលនៅជុំវិញប្រជ្រុយ ត្រូវបិតបង់ ឬម៉ាសបិតមុខ ដើម្បីកុំឲ្យចំហាយក្រហាយ។ ធ្វើរបៀបនេះជារៀងរាល់ថ្ងៃ ប្រជ្រុយរបស់លោកអ្នក នឹងបាត់ដូចបំណង។
អាចម៍រុយ
ប្រសិនបើប្រើសំបកចេក៖ អ្នកត្រូវយកសំបកចេកទៅញីសើរៗ នៅកន្លែងដែលមានអាចម៍រុយជារៀងរាល់យប់។ ធ្វើរបៀបនេះឲ្យបាន២សប្តាហ៍ អាចម៌រុយនឹងបាត់ពីផ្ទៃស្បែករបស់លោកអ្នក។
ប្រសិនបើប្រើទឹកទឹកឃ្មុំ៖ យកទឹកទឹកឃ្មុំទៅលាបសើរៗ នៅកន្លែងដែលមានអាចម៍រុយ ជារៀងរាល់យប់ រួចបិតវាជាមួយបង់រុំ។ ធ្វើរបៀបនេះលោកអ្នកប្រាកដជាទទួលបានប្រសិទ្ធភាពខ្ពស់។
ស្នាមជាំ
ប្រើសិនបើប្រើក្រូចឆ្មា៖ យកសំឡីទៅជ្រលក់ទឹកក្រូចឆ្មា ហើយលាបសើៗលើកន្លែងដែលមានស្នាមជាំ ២ដងក្នុងមួយថ្ងៃ។
ប្រសិនបើប្រើប្រទាលកន្ទុយក្រពើ៖ យកប្រទាលកន្ទុយក្រពើ ទៅចិតសំបកម្ខាងចេញ រួចបិតលើកន្លែងដែលមានស្នាមជាំ ហើយទុកឲ្យបាន៣០នាទី។
ប្រសិនបើប្រើខ្ទឹមបារាំង៖ យកខ្ទឹមបារាំងទៅប្រចាច់ឲ្យចេញទឹក រួចយកទឹកវាទៅលាបលើកន្លែងដែលមានស្នាមជាំទុកឲ្យបាន១០ទៅ១៥នាទី ហើយលាងចោល។ ធ្វើបែបនេះរហូតដល់ស្នាមជាំបាត់រលុបទាំងស្រុង៕
មតិយោបល់