បរទេស៖ អ្នកស្រាវជ្រាវនៅភាគខាងលិចបានបញ្ជាក់ថា ការប្រើម្រាមដៃសង្កត់លើជីពចរខ្នងជើង គឺជាវិធីសាស្ត្រមានប្រសិទ្ធភាពបំផុតនៃការព្យាបាលបែបចិនបុរាណ ដែលសមស្របសម្រាប់មនុស្សគ្រប់វ័យ និងគ្រប់ប្រភេទនៃការឈឺចាប់។
នៅសតវត្សមុន ការម៉ាស្សាដោយប្រើម្រាមដៃលើរាងកាយ ត្រូវបានណែននាំដោយអ្នកជំនាញភាគខាងលិច ហើយបានក្លាយទៅជាការពេញនិយមខ្លាំងបំផុតនៅជុំវិញពិភពលោក។
អ្នកគ្រាន់តែចុចនៅលើជីពចរមួយចំនួន ការឈឺចាប់នឹងរលាយបាត់អស់ ដោយមិនបាច់ពឹងលើថ្នាំបំបាត់ការឈឺចាប់ឡើយ។
តើធ្វើយ៉ាងម៉េចដើម្បីបំបាត់ការឈឺចាប់បាន? អ្នកត្រូវរកជីពចរត្រង់ចន្លោះរវាងម្រាមមេជើង និងចង្អុលជើង មានចង្ងាយ ២សង់ទីម៉ែត្រ។ បន្ទាប់មកអ្នកត្រូវយកម្រាមដៃសង្កត់ប្រហែលជា ២ ទៅ ៣វិនាទី។ បន្ទាប់ទៀតត្រូវផ្អាក ៥វិនាទី ទើបធ្វើឡើងវិញម្តងហើយម្តងទៀតឲ្យបាន ២នាទី។
បើយោងតាមក្រុមអ្នកជំនាញបានបង្ហាញថា ការចុចត្រង់ចំណុចនេះអាចផ្តល់អត្ថប្រយជន៍ច្រើនយ៉ាង ដូចជា៖
- កាត់បន្ថយការឈឺខ្នង និងឈឺក្បាល
- កាត់បន្ថយការឈឺពោះ និងឈឺចាប់ពេលមករដូវ
- កែលម្អមុខងារថ្លើម
- បំបាត់ភាពតានតឹង, ជួយគ្រប់គ្រងអារម្មណ៍មួម៉ៅ
- កាត់បន្ថយការឈឺចាប់ត្រង់ម្តុំត្រគាកភ្លៅ, គេងមិនលក់, គ្រប់គ្រងការថប់អារម្មណ៍
- កែលម្អសម្ពាធឈាម, បញ្ហារំលាយអាហារ
- ដោះស្រាយបញ្ហាភ្នែក
ទាំងអស់នេះហើយ គឺជាអត្ថប្រយោជន៍មិននឹងស្មានដល់ ដែលបានមកពីការចុចពីពចរត្រង់ចន្លោះរវាងម្រាមមេជើង និងចង្អុលជើង៕
មតិយោបល់