ព័ត៌មានសេដ្ឋកិច្ច

សេវាសាងសង់ផ្ទះបង់រំលស់ សន្សំបានច្រើន ធ្វើបានទូទាំង ២៥ខេត្តក្រុង

ក្រុមហ៊ុនឌិនសត្យាខនស្ត្រាក់សិន ជាក្រុមហ៊ុនផ្តល់សេវាសាងសង់ផ្ទះបង់រំលស់ ដំបូងគេនៅកម្ពុជា ដែលជួយកាត់បន្ថយការចំណាយខ្ជះខ្ជាយ និងផ្តល់ភាពងាយស្រួល ដល់ការគ្រប់គ្រងចំណាយទៅលើការសាងសង់របស់អតិថិជនបាន ២៥ខេត្តក្រុង។

លោកឌិន សត្យា អគ្គនាយកក្រុមឌិនសត្យាខនស្ត្រាក់សិន បានមានប្រសាសន៍ថា “ការចំនាយលើការសាងសង់ដោយជួលជាង ឬមើលការខុសត្រូវដោយខ្លួនឯង នោះលោកអ្នកត្រូវមានចំណេះដឹងទាក់ទងទៅនឹង ការសាងសង់ ក៏ដូចជាតម្លៃគ្រឿងសំណង់ក្នុងទីផ្សារ និងត្រូវចំនាយពេលជាច្រើន ទៅលើការសាងសង់ដើម្បីសម្រេចគម្រោងឲ្យជោគជ័យ។

ជាឧទាហរណ៍ ប្រសិនបើលោកអ្នកពុំមានបច្ចេកទេសក្នុងការសាងសង់ ដូចជាគម្រោងសាងសង់ត្រូវចំនាយដែក ១០តោន តែលោកអ្នកទិញដល់ ១៥តោន នេះបង្ហាញថា លោកអ្នកមិនបានប្រើប្រាស់ថវិកាឲ្យបានត្រឹមត្រូវ ហើយការចំណាយអាចនឹងលើសពីការគ្រោងទុក ដែលប៉ះពាល់ដល់គម្រោងនៃការសាងសង់។

ដោយសារមូលហេតុទាំងអស់នេះហើយ ទើបលោក សត្យា បង្កើតសេវាកម្មសាងសង់ផ្ទះបង់រំលស់នេះឡើង ពោលគឺដើម្បីជួយសម្រួលដល់អតិថិជនចំពោះការសាងសង់ផ្ទះ ឲ្យកាន់តែមានភាពងាយស្រួល ដោយទទួលបាននូវគេហដ្ឋានសមស្របទៅតាមតម្រូវការ និងមានពេលវេលាគ្រប់គ្រាន់សម្រាប់ការងារ ឬអាជីវកម្មរបស់ខ្លួន។

យ៉ាងណាមិញលក្ខខណ្ឌនៅក្នុងការសាងសង់ក្រុមហ៊ុនរបស់លោក ធ្វើការវិភាគទៅលើលទ្ធភាពរបស់អតិថិជន​ ប្រសិនបើអតិថិជនមានលទ្ធភាពចាប់ពី ៣០ភាគរយឡើងនៃគម្រោងនោះ អតិថិជនអាចប្រើប្រាស់សេវាកម្មបង់រំលស់របស់ក្រុមហ៊ុនបាន។

គួរបញ្ជាក់ផងដែរថា រហូតមកដល់បច្ចុប្បន្នក្រុមហ៊ុនរបស់លោកមានសាខាចំនួនពីរ គឺ ភ្នំពេញ និងបាត់ដំបង ហើយអតិថិជនរបស់លោកមានទាំងជនជាតិខ្មែរ បរទេស ខ្មែរក្រៅប្រទេស ដូចជា ថៃ កូរ៉េ ម៉ាឡេស៊ី បារាំងផងដែរ៕

មតិយោបល់