ផ្លែប៉ោម គឺជាផ្លែឈើធម្មជាតិមួយប្រភេទដែលសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែចាំបាច់ជាច្រើន ដែលអាចជួយព្យាបាលបញ្ហាស្បែកស្ងួត ស្នាមអុជខ្មៅ ឬភាពចាស់មុនអាយុជាដើម។ មិនតែប៉ុណ្ណោះ ការប្រើប្រាស់ផ្លែប៉ោមធ្វើជាម៉ាសបិទមុខពិតជាមានសុវត្ថិភាពចំពោះស្បែក ហើយទោះបីជាអ្នកដែលមានបញ្ហាអាឡែស៊ីក៏អាចប្រើបានដែរ។
តើធ្វើដូចម្តេចទៅ ទើបអាចទទួលបានម៉ាសធម្មជាតិដែលពូកែបែបនេះ?
១.យកផ្លែប៉ោម១ផ្លែមកលាងទឹកឲ្យស្អាត ហើយចិតសំបកចេញ។
២.ហាន់ផ្លែប៉ោមឲ្យល្អិតៗដាក់ចូលទៅក្នុងម៉ាស៊ីនក្រឡុកទឹកផ្លែឈើ។
៣.បន្ថែមទឹកឃ្មុំ១ស្លាបព្រាបាយចូល រួចក្រឡុកឲ្យម៉ត់។
៤.ចាប់ផ្តើមលាបឲ្យសព្វពេញផ្ទៃមុខ តែចៀងវាងតំបន់ភ្នែកនឹងបបូរមាត់។
៥.ទុកឲ្យល្បាយធ្វើសកម្មភាពរយៈពេល២០នាទី ទើបលាងសម្អាតជាមួយនឹងទឹកត្រជាកធម្មតាជាការស្រេច។
ចំណាំៈ សូមព្យាយាមអនុវត្តវិធីនេះជាប្រចាំ ហើយក្នុងរយៈពេល២ទៅ៣សប្តាហ៍ អ្នកនឹងសង្កេតឃើញស្បែកមុខប្រែទៅជាក្មេងជាងវ័យ ហើយស្នាមអុជខ្មៅក៏កាត់បន្ថយច្រើន។ មិនតែប៉ុណ្ណោះ ស្បែករបស់អ្នកនឹងមានសំណើម ថែមទាំងមានពណ៌ស៊ីជម្ពូរទៀតផង៕
មតិយោបល់