ព័ត៌មានសុខភាព

រឿង៥យ៉ាងដែលអ្នកត្រូវធ្វើ មុននឹងក្លាយជាឪពុករបស់គេ

ការក្លាយទៅជាឪពុករបស់គេមិនមែនជារឿងលេងសើចនោះឡើយ ព្រោះបន្ទុកគ្រប់យ៉ាងត្រូវធ្លាក់មកលើរូបអ្នក នៅពេល​ដែល​ភរិយា​របស់​អ្នក​សម្រាល។ មិនតែប៉ុណ្ណោះអ្នកត្រូវហ៊ានលះបង់ និងព្យាយាម​ធ្វើរឿងមួយ​ចំនួន​ទៀត ដើម្បីឲ្យ​ជីវិត​របស់​កូន​មាន​ភាពល្អ​ប្រសើរ។

ផ្នែកហិរញ្ញវត្ថុ
មុនពេលសម្រេចចិត្តយកកូន អ្នកត្រូវមានធនធានឲ្យបានច្រើន ដើម្បីត្រៀមចំណាយទៅលើផ្នែកវិជ្ជសាស្ត្រ ការរស់​នៅ​ប្រចាំថ្ងៃ និងការអប់រំរបស់កូនទៅថ្ងៃមុខ។ ដូច្នេះហើយ អ្នកត្រូវធ្វើយ៉ាងណាកុំឲ្យជួបភាពខ្វះខាត និង​ផ្តល់​ជីវិត​ដែល​ពោរពេញ​ទៅដោយ​ភាពសប្បាយ​រីករាយ​ដល់កូនជាទីស្រឡាញ់។

រក្សាសុខភាពឲ្យល្អ
លុះត្រាតែអ្នកមានសុខភាពល្អ ទើបមេជីវិតឈ្មោលរបស់អ្នកមានសុខភាពល្អដែរ។ ដើម្បីឲ្យកាន់តែមានភាពជឿជាក់ អ្នកត្រូវ​ទៅ​ពិនិត្យ​សុខភាព​ឲ្យបានទៀតទាត់។

ឈប់ជក់បារី និងផឹកស្រា
ការជក់បារី និងផឹកស្រាជាទម្លាប់មិនល្អដែលធ្វើឲ្យសុខភាពខ្សោយទ្រុឌទ្រោម ហើយសូម្បីតែមេជីវិតឈ្មោះ ព្រមទាំង DNA របស់​អ្នកក៏ជួបនឹងបញ្ហាដែរ។ ហេតុនេះប្រសិនបើអ្នកមានគម្រោងចង់បានកូន គួរតែ​កែប្រែ​ទម្លាប់​មិនល្អ​ទាំងនេះ​ចោល​ជាមុន​សិន។

ផ្លាស់ប្តូរឥរិយាបទរបស់អ្នក
ក្នុងការចិញ្ចឹមកូនអ្នកត្រូវលះបង់ចំណុចអាក្រក់ចោល ដើម្បីជៀសវាងកុំឲ្យកូនក្លាយជាក្មេងមិនល្អ។ ជាពិសេស​មិនត្រូវ​បញ្ចេញ​កំហឹងនៅ​មុខកូនឡើយ ផ្ទុយទៅវិញអ្នកត្រូវព្យាយាមបង្ហាញឥរិយាបទល្អៗឲ្យគេមើល។

ជាគំរូល្អ
អ្នកត្រូវធ្វើជាគំរូល្អដល់កូន ទាំងការនិយាយស្តី និងការអនុវត្ត។ នេះជាចំណុចមួយដ៏ល្អ ដែលធ្វើឲ្យកូនរបស់អ្នកយកគំរូតាម ហើយនៅពេលដែលគេធំឡើងនឹងក្លាយជាមនុស្សម្នាក់ដែលសង្គមត្រូវការ៕

father

មតិយោបល់